ភ្នំពេញ ៖ បុរស២នាក់បានរងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយដឹកបញ្ចូនទៅ កាន់មន្ទីពេទ្យភ្លាមៗ និងមនុស្ស៥នាក់ទៀតបានរងរបួសស្រា ល បន្ទាប់ពីពួកគេធ្វើដំណើរដោ យរថយន្តកូរេមួយគ្រឿងបានរេចង្កូ តទៅបុកឃឿនទ្រូងផ្លូវ បណ្ដាលឲ្យបាក់អស់៣កង់ ឯរថយន្តក្រឡាប់ផ្អឿងជើងម្ខាង ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខា ងលើនេះ បានកើតឡើងនៅវេលាម៉ោង៨ និង៤០នាទីយប់ ថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវ៥០ម៉ែត្រ ស្ថិតក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបា នឲ្យដឹងថា រថយន្តបង្កខាងលើម៉ាក កូរេ មួយតោនកន្លះ ពណ៌ខៀវ ពាក់ស្លាកលេខ ស្វាយរៀង 2A-0419 ធ្វើដំណើររួមគ្នាដោយមនុស្សប្រុ ស៧នាក់ របួសធ្ងន់២នាក់ ស្រាល៥នាក់ ។
យោងតាមសម្ដីជនរងគ្រោះដែលធ្វើដំ ណើរក្នុងរថយន្តបង្កខាងលើ ព្រមទាំងរងរបួសស្រាលបានប្រាប់ឲ្ យដឹងថា នៅពេលកើតហេតុ រូបគាត់បានធ្វើដំណើរតាមបណ្ដោយផ្ លូវ៥០ម៉ែត្រ ទិសដៅពីកើតទៅលិច ខណះមកដល់ចំណុចកើតហេតុ មិនដឹងជាយ៉ាងមិច រថយន្តបានរេទៅបុកឃឿនទ្រូងផ្លូ វបណ្ដាលឲ្យក្រឡាប់ផ្អឿងជើងម្ខា ងតែម្ដង ដោយធ្វើឲ្យតៃកុង និងអ្នករួមដំណើរម្នាក់រងរបួសធ្ ងន់ ព្រមទាំងអ្នករួមដំណើរ៤នាក់ ទាំងរូបគាត់ផ្ទាល់រងរបួសស្រាល ។
ក្រោយកើតហេតុ ជនរងគ្រោះ២នាក់ដែលរងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ របស់មន្ទីពេទ្យបង្អែកដង្កោ ដឹកយកទៅសង្គ្រោះភ្លាមៗ ។ ក្រោយមកសមត្ថកិច្ចមូលដ្ឋានបានចុះ មកដល់កន្លែងកើតហេតុ ហើយទាក់ទងទៅជំនាញចរាចរណ៍ឲ្យចុះ មកធ្វើការវាស់វែងយករថយន្តបង្កទៅ រក្សាទុកនៅការិយាល័យចរាចរណ៍ជើ ងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្ នំពេញ រង់ចាំដោះស្រាយតាមផ្លូវច្បាប់ ៕ ដោយ ៖ ភារ៉ា ដង្កោ