ពិធីសំណេះសំណាលជាមួយមន្រ្តីរាជការក្នុងរដ្ឋបាលខណ្ឌសែនសុខ នាឱកាសបុណ្យភ្ជុំបិណ្ឌ

ចែករំលែក៖

ភ្នំពេញៈ នៅរសៀលថ្ងៃទី ០៥ ខែតុលា ឆ្នាំ២០១៨ នៅសាលាខណ្ឌសែនសុខដែលមានវត្តមានលោក ម៉ូវ ម៉ានិត ជាអភិបាលខណ្ឌនិងលោកស្រី ជា សុខេន ជាប្រធានក្រុមព្រឹក្សារខណ្ឌ ព្រមទាំងលោក អភិបាលរងខណ្ឌ និងមន្ត្រីក្រោមឱវាទ។

ពិធីសំណេះសំណាលនេះផងដែរប្រារពធ្វើឡើងនៅសាលាខណ្ឌសែនសុខគឺរៀបចំក្នុង១ឆ្នាំ២ដងគឺក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ និង ឱកាសបុណ្យចូលឆ្នាំខ្មែរ ដើម្បីបង្កើតនូវភាពស្និតស្នាល ជាមួយ មន្ត្រីរាជការ មន្រ្តីសាលាខណ្ឌ័ ព្រមទាំងចៅសង្កាត់ និងមេភូមិ ប្រជាការពារភូមិ ទាំងអស់ដែលបម្រើនៅក្នុងខណ្ឌសែនសុខទាំងមូល និងសំណេះសំណាលសួរសុខទុក្ខ ក៍ដូចជាកិច្ចពិភាក្សារនៅបញ្ហាផ្សេងៗដែលកើតមានឡើងនៅក្នុងមូលដ្ឋានកន្លងមក និងស្វែងរកវិធីផ្សេងៗដើម្បីទប់ស្តាត់នៅបញ្ហាដែលកើតឡើងក្នុងមូលដ្ឋាន។

ក្នុងឱកាសនោះដែរលោក ម៉ូវ ម៉ានិត ក៍បានលើកឡើងដែរថា លោកក៍អរគុណ ដល់មន្ត្រីក្រោមឱវាតទាំងអស់ដែលតែងតែខិតខំប្រឹងប្រែងបម្រើការងារមិនដែលដែលគិតពីការនឿយហត់របស់ខ្លួន។  លោកក៍សូមសំណូមពរបន្ថែមទៀតថា សូមមន្ត្រីក្រោមឱវាតទាំងអស់ មិនថាតួរនាទីតូចឫធំក៍ដោយ សូមមេត្តាខិតខំបន្ថែមទៀត ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានខណ្ឌសែនសុខទាំងមូលមាននូវស្នាមញញឹម និង ទំនុកចិត្តខ្ពស់ ជាប់ជានិច្ចជាមួយនិងសេវាកម្មដែលមន្រ្តីដែលបម្រើក្នុងបរិវេណសាលាខណ្ឌបម្រើដល់ពួកគាត់៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print