បើកបរម៉ូតូមិនប្រកាន់ស្ដាំបុករថយន្តជនជាតិចិនរងរបួុសធ្ងន់២នាក់ប្ដីប្រពន្ធ

ចែករំលែក៖

ប៉ោយប៉ែត:មនុស្សប្រុសស្រី២នាក់ប្ដីប្រពន្ធជិះម៉ូតូឆ្វែលរង្វង់មូលមិនប្រកាន់ស្ដាំជ្រុលបុករថយន្តសេរីទំនើបម៉ាកអូឌីរបស់ជនជាតិ ចិនរងរបូសធ្ងនកាលពីវេលាម៉ោង ១៥និង៣០នាទី់ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចរង្វង់មូល ប្រសព្វផ្លូវជាតិលេខ៥៨
ស្ថិតក្នុងភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

សមត្ថកិច្ចប្រាប់ថាជនរងគ្រោះឈ្មោះគា ម៉ីភេទស្រីអាយុ១៨ឆ្នាំរស់នៅក្នុងភូមិទួលពង្រសង្កាត់ផ្សារកណ្ដាលត្រូវជាប្រពន្ធ(រងរបួសធ្ងន់)ប្ដីមិនស្គាល់អត្តសញ្ញាណសន្លប់បាត់បង់ស្មារតីរងរបួសបាក់កំភួនជើងទាំងពីមូលហេតុ: អ្នកបើកបរម៉ូតូមិនប្រកាន់ស្តាំ ។

អ្នកបើកបររថយន្តឈ្មោះ Zhang Ning ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរផ្នែកលក់ រស់នៅប្រទេសចិន ។

សមត្ថកិច្ចបន្ថែមថាមុនកើតហេតុមានរថយន្តម៉ាកអូឌី ពណ៏ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AH-6929 បើកបរពីលិចទៅកើត លុះជិតដល់រង្វង់មូលផ្លូវជាតិលេខ៥៨ ស្រាប់តែមានម៉ូតូ០១គ្រឿង(ម៉ូតូចាស់មានតែគ្រោងដែក)បើកបរឆ្វែលរង្វង់មូលប៉ែកខាងជើងឆ្ពោះទៅទិសខាងលិច ក៏ជ្រុលចង្កូតទៅបុកថ្ពាល់មុខផ្នែកខាងឆ្វេងរថយន្តអូឌី ខាងលើគ្រោះថ្នាក់តែម្តង ។

នៅកន្លែងកើតហេតុគេឃើញកម្លាំជម្នាញនគរបាលក្រុងប៉ោយប៉ែតវាស់និងធ្វើកំណត់ហេតុ ។ចំពោះអ្នករងរបួសទាំង២នាក់ប្ដីប្រពន្ធត្រូវរថយន្តរបស់កម្លាំងអាវុធហត្ថដឹកទៅសង្គ្រោះនៅមន្ទីពេទ្យបង្អែកដីថ្មីក្រុងប៉ោយប៉ែត។
ចំពោះរថយន្ត(ខូចធ្ងន់)និងម៉ូតូ(ខូចធ្ងន់)ហើយបានយកទៅរក្សាទុកនៅអធិការដ្ឋានដើម្បីសួរនាំ៕​ វណ្ណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print