អូស្ត្រាលីបិទជំរំជនភៀសខ្លួនដើម្បីទប់ស្កាត់ជនអន្តោប្រវេសន៍ខុសច្បាប់

ចែករំលែក៖

អ្នកនាំពាក្យក្រសួង អន្តោប្រវេសន៍ អូស្ត្រាលីលោក David Coleman បាន ប្រកាសថា «មជ្ឈមណ្ឌល ជនភៀសខ្លួន ត្រូវបានបិទទ្វារ ហើយជនភៀសខ្លួន ៣០នាក់ ត្រូវបានបញ្ជូនទៅកាន់ តំបន់ ផ្សេង។

នេះជាការខិតខំ របស់រដ្ឋាភិបាលទីក្រុង Canberra ដើម្បីរារាំងការជួញដូរមនុស្ស ខុសច្បាប់ចូលទៅកាន់អូស្ត្រាលី ។ កន្លងមកជនភៀសខ្លួនត្រូវបានបញ្ជូនទៅកាន់កោះ មួយ និងជំរំជនភៀសខ្លួនផ្សេងទៀត នៅ Papua new Guinea និង Nauru ស្ថិតនៅតំបន់សមុទ្រប៉ាស៊ីហ្វិក។

នាវាដឹកជនភៀសខ្លួន បានធ្វើដំណើរ ជារៀងរាល់ថ្ងៃ ពីទីតាំងផ្សេងៗនៅក្នុង ប្រទេសឥណ្ឌូនេស៊ី និងស្រីលង្កា ដោយ ដឹកអ្នកដំណើរ ពីអាហ្វហ្គានីស្ថាន និង មជ្ឈិមបូព៌ា ។ នាវាដឹកជនភៀសខ្លួនជា ច្រើនបានលិច នៅកណ្តាលសមុទ្រ ពេលកំពុងធ្វើដំណើរចូលទៅកាន់ទឹកដីអូស្ត្រាលី ។

រដ្ឋាភិបាលអូស្ត្រាលីបានបដិសេធ ទទួលជនភៀសខ្លួនចូលទៅកាន់អូស្ត្រាលីតាំងពី ចុងឆ្នាំ២០១៣។ នាវាដឹកអ្នក ដំណើរត្រូវត្រឡប់ទៅស្រុកវិញ។ លោក Caleman បញ្ជាក់ថា ចាប់តាំងពីខែកក្កដាឆ្នាំ២០១៣មកទល់ពេលនេះ មានជន ភៀសខ្លួនជាង ១០ពាន់នាក់រស់នៅក្នុងជំរំជនភៀសខ្លួន អូស្ត្រាលី ក្នុងនោះមានកុមារ ២ពាន់នាក់ ។

ជំរំជនភៀសខ្លួន មានចម្ងាយពីទីក្រុង Perth ប្រមាណ២៣០០គីឡូម៉ែត្រ នៅភាគ ខាងជើង ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០០៨៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print