ជនជាតិប៊ែលហ្សិកម្នាក់ ជាមេខ្លោងជួញដូរគ្រឿងញៀនឆ្លងដែន ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

ខេត្តស្វាយរៀង ៖ មេខ្លោងជួញដូរគ្រឿងញៀនឆ្លងដែន ជនជាតិប៊ែលហ្សិកម្នាក់ ត្រូវកម្លាំងជំនាញនគរបាល អគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយកម្លាំងជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន(ក១) បានស្រាវជ្រាវ និងឈានចាប់ខ្លួនបាន នៅចំណុចច្រកចេញដំណើរ នៃប៉ុស្តិ៍ច្រកទ្វារអន្តរជាតិបាវិត ស្ថិតក្នុងភូមិបាវិត កណ្តាល សង្កាត់-ក្រុងបាវិត ខេត្តស្វាយរៀង នៅល្ងាចថ្ងៃព្រហស្បតិ៍ ១០រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៨ ។

ជនជាតិប៊ែហ្សិក(Belgium)នេះ មានឈ្មោះ TALLER TANGUY EDDIE J. ភេទប្រុស ដោយកាន់លិខិតឆ្លងដែនលេខ EN383201 ។ ជននេះមានដីកាបង្គាប់ឲ្យចាប់ខ្លួន-ឃុំខ្លួន លេខ ៤៧៥”យ”ដចន ចុះ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ ដោយលោក ម៉េង តូនី ប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ ។

សូមបញ្ជាក់ថា ជនខាងលើត្រូវបានតុលាការកាត់ទោសកំបាំងមុខ ដោយផ្តន្ទាទោសដាក់ ពន្ធនាគារអស់មួយជីវិត និងពិន័យជាប្រាក់ចំនួន ៨០លានរៀល ពាក់ព័ន្ធនឹងករណីជួញដូរគ្រឿង ញៀនឆ្លងដែនដោយខុសច្បាប់ តាមជើងអាកាស ពីប្រទេសប្រេសីល ឆ្លងកាត់អេត្យូពី-ថៃ មកកម្ពុជា ដែលសមត្ថកិច្ចកម្លាំងជំនាញ បានបង្រ្កាបកាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ នៅចំណុចច្រកអ្នកដំណើរមកដល់។

បច្ចុប្បន្ន ជនសង្ស័យឈ្មោះ CATRY DAVID NOEL M ត្រូវសមត្ថកិច្ចបានឃាត់ខ្លួនបណ្ដោះអាសន្ន រួមនិងចាប់យកវត្ថុតាងសារធាតុញៀនប្រភេទ Cocaine ទម្ងន់ 1003.24g (លាក់ក្នុងបាតវ៉ាលិស)ផងដែរ ៕ សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print