ស្លាប់កើនឡើងជាង១៥៥០នាក់ដោយគ្រោះរញ្ជួយដីនិងរលកយក្សស៊ូណាមិ

ចែករំលែក៖

តាមការបញ្ជាក់ពីទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌូនេសុីនៅព្រឹកថ្ងៃ សុក្រ ទី៥ ខែតុលា ឆ្នាំ២០១៨ បាន ប្រកាសថា សាកសពសរុបកើនដល់ ១,៥៥៨នាក់ ត្រូវបានរកឃើញក្រោយពីការវាយប្រហារដោយការរញ្ជួយដីកាល ពីសប្តាហ៍មុន ដែលបានបង្កជារលកធំៗបោកសង្រ្គប់ទៅលើខេត្តដីកោះ ស៊ូឡាវ៉េ ស៊ី (Sulawesi) ភាគកណ្តាលឥណ្ឌូនេសុី។

គ្រោះមហន្តរាយដ៏អាក្រក់ខាងលើ បានបំផ្លិចបំផ្លាញអគារនានានៅក្នុងទីក្រុង Palu ដែលជាប់ឆ្នេរសមុទ្រឲ្យដួលរលំខ្ទេចខ្ទី ហើយប្រព័ន្ធធ្វើដំណើរនៅក្នុងតំបន់បានរងការខូចខាតជាខ្លាំង ខណៈជំនួយត្រូវ បញ្ជូនមកដល់ដោយយឺតយ៉ាវ ធ្វើឲ្យប្រជា ជនដែលរួចជីវិតនោះ បានធ្លាក់ខ្លួននាំគ្នាដើរលួចអីវ៉ាន់ និងរបស់របរតាមហាងជា ដើម។

មកទល់ពេលនេះ ទោះបីជាក្រុម សង្រ្គោះនៅតែកំពុងខិតខំដើរឆែកនៅតាមគំនរអគារដែលដួលរលំក៏ដោយក៏ក្តីសង្ឃឹម ដែលថានឹងអាចរកឃើញអ្នកនៅរស់រានមានជីវិតនោះកាន់តែបាត់បង់ទៅៗ។ គួរ ជម្រាបថា បន្ទាប់ពីមានការដង្ហោយសុំ ជំនួយពីអន្តរជាតិពីសំណាក់ប្រធានាធិបតីឥណ្ឌូនេសុី ប្រទេសចំនួន២៥ក៏បានឆ្លើយតបភ្លាមៗផងដែរ៕ ម៉ែវ សាធី

A

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print