ការដាក់ទណ្ឌកម្មអុីរ៉ង់លើកទីពីររបស់អាមេរិកសំដៅទៅលើវិស័យប្រេងដែលមានប្រសិទ្ធភាព

ចែករំលែក៖

តាមគម្រោងការដាក់ទណ្ឌកម្មលើកទីពីររបស់អាមេរិកទៅលើអុីរ៉ង់ នឹងបង្កឲ្យ មានការខាតបង់យ៉ាងធំធេងដល់វិស័យប្រេងអុីរ៉ង់ និងចូលជាធរមាននៅថ្ងៃទី៥ ខែវិច្ឆិកា។

ប៉ុន្តែកាលពីថ្ងៃទី៤ ខែតុលា មេបញ្ជា ការកងទ័ពនៅមជ្ឈមណ្ឌល CENTCOM ឧត្តមសេនីយ៍ Joseph Votel បញ្ជាក់ថា អាមេរិកមិនស្វែងរកការប្រឈមមុខដាក់គ្នាជាមួយអុីរ៉ង់នោះឡើយ។

ឆ្លើយតបទៅនឹងបទសម្ភាសន៍នៅមន្ទីរបញ្ចកោណ លោក Joseph Votel បាន បញ្ជាក់ថា អាមេរិក នឹងមិនស្វែងរកការ ប្រឈមមុខដាក់គ្នាជាមួយអុីរ៉ង់នោះឡើយ។ ការលើកឡើងរបស់លោក ក្រោយពេលរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo បានប្រកាសថា អាមេរិក នឹង បញ្ចប់កិច្ចព្រមព្រៀងដែលបានចុះហត្ថ លេខាកាលពីឆ្នាំ១៩៥៥ ជាមួយអុីរ៉ង់។ កន្លងមកថ្មីៗតុលាការអន្តរជាតិ ICJ នៅ ទីក្រុងឡាអេបានប្រកាសស្នើដល់ទីក្រុង វ៉ាស៊ីនតោន ឲ្យបញ្ចប់ការដាក់ទណ្ឌកម្មទៅលើទីក្រុងតេអេរ៉ង់។

អាមេរិក បានអនុម័តដាក់ទណ្ឌកម្មទៅលើប្រទេសអុីរ៉ង់កាលពីខែសីហាកន្លងមក ក្រោយពេលដកខ្លួនចេញពីកិច្ចព្រមព្រៀងបរមាណូ ដែលបានចុះហត្ថលេខា រវាង អុីរ៉ង់ នឹងប្រទេស៥+១កាលពីឆ្នាំ២០១៥៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print