ភ្នំពេញ ៖ បុរសម្នាក់ត្រូវបាននគរបាលឃាត់ខ្ លួនបន្ទាប់ពីទទួលពាក្យបណ្តឹ ងរបស់ម្តាយបង្កើតខណះដែលបុរសជាកូ នបានប៉ុនប៉ុងចាប់រំលោភតែមិនបា នសម្រេច។
ហេតុការណ៍នេះបានកើតឡើងកាលពីវេ លាម៉ោង៩ព្រឹកថ្ងៃទី៥ខែតុលា ឆ្នាំ២០១៧នៅចំណុច ស្ថិតក្នុងសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ។
កូនប្រុសតិរច្ឆាន ដែលប៉ុនប៉ងចាប់រំលោភសេពសន្ ថវៈម្តាយបង្កើតខ្លួនឯងនេះ មានឈ្មោះ ចាន់ ធារិទ្ធ អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ មានបងប្អូន៥នាក់ (ប្រុស១ ស្រី៤) ជននេះគឺជាកូន ច្បងក្នុងគ្រួសារស្នាក់នៅផ្ ទះកើតហេតុខាងលើ ។
តាមសម្តីស្ត្រីរងគ្រោះជាម្ តាយ បានរៀបរាប់ប្រាប់ថា កូនប្រុសរូបនេះ ធ្លាប់មាន ប្រពន្ធ២នាក់មកហើយ ដោយប្រពន្ធទី១ មាន កូន១ ចំណែកប្រពន្ធទី២ កូន១ដូចគ្នា សរុប មានកូនចំនួន២នាក់ហើយ (ប្រុស១ ស្រី១) តែដោយសារការកូនប្រុសគំនិត ថោករូបនេះ តែងតែប្រព្រឹត្តល្បែងស៊ីសងគ្ រឿងញៀន និងថែមទាំងមានចរិតកោងកាច វាយធ្វើបាបប្រពន្ធ កូនមិនស្វាង ទើបគ្មានប្រពន្ធកូនណាអាច ទ្រាំ រួមរស់ជាមួយបាន ក៏នាំគ្នារត់ចោលអស់ទៅ។
សូម្បីតែប្អូនស្រីបង្កើតខ្ លួនឯង ក៏កូនប្រុសកំណាចនេះ គំរាមធ្វើបាបដែរ និងធ្វើឲ្យពួកនាងភ័យខ្លួន នាំគ្នារត់ចេញពីផ្ទះអស់ នៅសល់តែគាត់ជាម្តាយបង្កើត រស់នៅផ្ទះតែ២នាក់កូនប្រុស ឈាម ខ្មៅម្នាក់នេះប៉ុណ្ណោះ។
ស្ត្រីជាម្តាយបន្តថាមួយថ្ងៃ ៗ កូនប្រុសតិរច្ឆាននេះ ចេះតែ អុកឡុកក្នុងផ្ទះវាយខ្ទេចអស់ ទ្រព្យសម្បត្តិទាំង ទ្វារ កញ្ចក់ តុ ទូ ពាង សម្ភារៈប្រើប្រាស់ មិន តែប៉ុណ្ណោះ អ្វីដែលធ្វើឲ្យគាត់នឹកស្ មានមិនដល់ និងហួសចិត្តបំផុតនោះ គឺព្រោះតែឥទ្ធិពលគ្រឿងញៀនធ្ វើកូនប្រុសអប្រិយនេះ លែងស្គាល់ល្អ អាក្រក់ក្លាយជាមនុស្សតិរច្ឆា ន ហ៊ានគំរាមចាប់ គាត់ជាម្តាយរំលោភសេពសន្ថវៈ និងថែមទាំង បានប្រើពាក្យសម្តីប្រមាថមើ លងាយមើលថោក ចំពោះគាត់ជាម្តាយជាអ្នកមា នគុណធ្ងន់ៗទៀតផង ដោយមិនខ្លាចនរកប្រេតអ្វីទាំ ងអស់ ។
ស្ត្រីជាម្តាយ បានបញ្ជាក់ឲ្យដឹងថា លុះមកដល់រយៈពេល២ថ្ងៃចុង ក្រោយនេះ កូនប្រុសរមិលគុណខាងលើ បានព្យាយាមចាប់គាត់ រំលោភសេពសន្ថវៈម្តងជា២ដង ក្នុងរយៈពេល ២ថ្ងៃជាប់គ្នា តែសំណាងល្អ គាត់តែងគេចខ្លួន រួចរហូត។ ដោយសារតែមានការព្រួយបារម្ភ ពីសុវត្ថិភាពផ្ទាល់ខ្លួន ព្រោះកូនប្រុសបាត់បង់សតិ ជាមនុស្ស លែងស្គាល់អ្នកមានគុណ និងលែង ខ្លាចបាបបុណ្យអ្វីបែបនេះ ទើបនៅព្រឹកថ្ងៃទី ០៥ ខែតុលា ឆ្នាំ២០១៧ គាត់ក៏សម្រេចចិត្ត រាយការណ៍ប្តឹងឲ្យសមត្ថកិច្ច ប៉ុស្តិ៍ចោមចៅ ទី២ជួយ អន្តរាគមន៍រហូតឈានដល់ការចា ប់ខ្លួនកូនប្រុស អប្រិយរូបនេះយកទៅចាត់ការ តាមច្បាប់ ។
ជុំវិញករណីខាងលើនេះ ស្ត្រីជាម្តាយ និងជាដើមបណ្តឹង បានស្នើសុំឲ្យសមត្ថកិច្ចធ្ វើយ៉ាងណាកុំឲ្យកូនប្រុសនេះ បានរួចខ្លួនចេញមកវិញឲ្យសោះ ព្រោះកូនប្រុសរមិលគុណរូបនេះ បាន បោះពាក្យសម្តីគំរាមគាត់ថា បើកាលណាគេ បានចេញពីគុកវិញនោះ គេនឹងចាប់រំលោភ ហើយសម្លាប់គាត់ជាម្តាយចោល មិនខានឡើយ ដែលពាក្យសម្តីគំរាមបែបនេះ ធ្វើឲ្យគាត់មាន ការព្រួយបារម្ភពីសុវត្ថិភាព ខ្លួនឯងយ៉ាងខ្លាំង។
ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ច រៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងរាជធា នីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិ ធី ៕ សុខាសែនជ័យ