ក្មេងស្ទាវផឹកសុីស្រវឹងឈ្លោះគ្នាក្នុងក្លឹបចេញមកវិញវាយជនរងគ្រោះមួយក្រុមទៀតហើយសូមទោសថាវាយច្រឡំ

ចែករំលែក៖

ភ្នំពេញ: ក្មេងស្ទាវមួយក្រុមមាន គ្នា៥នាក់បាននាំផឹកស៊ីបង្កជម្លោះនៅក្នុងក្លឹប ចេញមកវិញវាយយុវជនមួយក្រុមទៀតមានគ្នា៩នាក់នៅក្លឹបហ្សូក បណ្តាលឲ្យយុវជនម្នាក់ប៉ោងមុខមួយហៀង រួចឆ្លើយថាវាយច្រឡំមនុស្ស ត្រូវបានកម្លាំងអាវុធហត្ថខណ្ឌសែនសុខឃាត់ខ្លួន។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោងជាង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅចំណុចមុខក្លឹបកំសាន្តហ្សូក តាមបណ្តោយផ្លូវលេខ១៩៨៦ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ប្រភពពត៌មានពីជនដៃដល់ម្នាក់ក្នុងចំណោមកបក្ខពួក៥នាក់បានប្រាប់ឲ្យដឹងថា មុនកើតហេតុ រូបគេទាំង៥នាក់បានឈ្លោះគ្នាជាមួយបក្ខពួកមួយក្រុមទៀតនៅក្នុងក្លឹបដោយមិនបានបង្កហិង្សាដាក់គ្នាទេ ពេលផឹកស៊ីចប់រៀងៗខ្លួនក៏នាំគ្នាចេញមកក្រៅហើយបានជិះម៉ូតូបន្តដំណើរទៅមុខទៀតលុះមកដល់កន្លែងកើតហេតុ មាយុវជន៩នាក់ទើបចេញពីក្លឹប ហ្សូក បម្រុងឡើងជិះរថយន្តមួយគ្រឿងត្រឡប់ទៅផ្ទះវិញ​ ស្រាប់តែបុរសម្នាក់ក្នុងចំណោម៥នាក់ជាអ្នកជនដៃដល់បានប្រាប់ទៅបក្ខពួករបស់ខ្លួនថានោះគ្នាវា ដែលបានឈ្លោះជាមួយពួកយើង ស្រាប់តែបុរសម្នាក់ជាអ្នកដៃដល់បានចុះពីលើម៉ូតូទៅគោះទ្វារ​រថយន្តដែលជនរងគ្រោះជិះ បានវាយ ២-៣ដៃបណ្តាលឲ្យប៉ោងមុខមួយចំហៀង រួចឆ្លើយថាវាយច្រឡំមនុស្ស តែត្រូវបានសន្តិសុខ យាមនៅក្លឹបឃាត់និងដកហូតម៉ូតូទុកប្រគល់ជូនសមត្ថកិច្ច។

តាមសម្តីជនរងគ្រោះបានឲ្យដឹងថារូបគេមានគ្នា៩ជិះរថយន្តមួយគ្រឿងចូលមកផឹកស៊ីរាំលេងកម្សាន្តនៅក្នុងក្លឹប ហ្សូក ហើយក៏គ្មានរឿងអីនៅក្នុងក្លឹបនោះដែរ ពេលផឹកស៊ីចប់ក៏បាននាំគ្នាចេញមកក្រៅបំណងបើករថយន្តត្រឡប់ទៅផ្ទះ​វិញ ស្រាប់តែមានជនបង្កមួយក្រុមនោះមកវាយមិត្តភក្តិគាត់បណ្តាលឲ្យប៉ោងមុខមួយចំហៀង ហើយក្រុមជនដៃដល់បានមកសូមទោសជនរងគ្រោះវិញ ដោយប្រាប់ថាវាយច្រឡំ។

បន្ទាប់ពីកើតហេតុកម្លាំងកងរាជអាវុធហត្ថខណ្ឌបានចុះមកដល់នាំខ្លួនក្រុមបង្ក និងក្រុមជនរងគ្រោះយកមកសួនាំបន្តនៅអាវុធហត្ថខណ្ឌសែនសុខដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់៕ជ្រោយពេជ្រ

...

image1.jpeg

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print