សម្តេចតេជោ ហ៊ុន សែន ៖ ដើម្បីតែកាតព្វកិច្ចបុព្វហេតុជាតិ ភ្ជុំបិណ្ឌឆ្នាំនេះខ្ញុំមិនបាននៅធ្វើបុណ្យទាននៅវត្តជាមួយបងប្អូនជនរួមជាតិ និងក្រុមគ្រួសារជាទីស្រឡាញ់ឡើយ

ចែករំលែក៖

ប្រទេសជប៉ុន៖ នាប្រទេសជប៉ុន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជាបានមានប្រសាសន៍ថា៖ តែកាតព្វកិច្ចដើម្បីបុព្វហេតុជាតិ ភ្ជុំបិណ្ឌឆ្នាំនេះខ្ញុំមិនបាននៅធ្វើបុណ្យទាននៅវត្តជាមួយបងប្អូនជនរួមជាតិ និងក្រុមគ្រួសារជាទីស្រឡាញ់ឡើយ។  ប៉ុន្តែខ្ញុំបានចាត់វិធានការតាមរយៈសាលារាជធានីភ្នំពេញដើម្បីឱ្យបងប្អូន ក្មួយៗ ចំណាកស្រុកមកភ្នំពេញ អាចធ្វើដំណើរទៅស្រុកជួបឪពុកម្ដាយ បងប្អូន និងក្រុមគ្រួសារជាទីស្រឡាញ់បានដោយមិនគិតថ្លៃ និងប្រកបដោយសុវត្ថិភាព។  

សម្តេចបានបន្តថា៖ ចំពោះក្មួយៗ ជាកម្មករ កម្មការិនី ពូបានរៀបចំឱ្យក្មួយៗទទួលបានប្រាក់ខែកាន់តែច្រើនជាងឆ្នាំមុន និងបានឱ្យថៅកែបើកប្រាក់ខែកន្លះខែម្តង។ ពូសង្ឃឹមថា ភ្ជុំបិណ្ឌលើកនេះ ក្មួយៗនឹងបានសប្បាយរីករាយជាមួយគ្រួសារដោយធូរធារជាងមុន។​ ចំពោះក្មួយៗដែលជ្រើសរើសមិនទៅស្រុក ដោយការចាំបាច់ណាមួយនោះសូមក្មួយៗកុំអាក់អន់ចិត្តត្បិតពូក៏អត់បានមកស្រុកដែរ។ 

សម្តេចបានថ្លែងបន្តថា៖ យ៉ាងណាក៏ដោយ ទាំងចំពោះក្មួយៗ ដែលជាប់ភារកិច្ច និងក្មួយៗដែលបានទៅលេងស្រុក ទាំងបងប្អូនជនរួមជាតិទាំងអស់ ខ្ញុំសូមជូនពរឱ្យទាំងអស់គ្នាបានសប្បាយរីករាយក្នុងពេលភ្ជុំបិណ្ឌ និងសូមឱ្យជនរួមជាតិទាំងអស់មានសុវត្ថិភាពក្នុងការធ្វើដំណើរជិតឆ្ងាយ៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print