រយះពេល១ថ្ងៃមានក្មេងលង់ទឹកស្លាប់២នាក់

ចែករំលែក៖

ខេត្តកំពង់ធំ៖ ក្មេងលង់ទឹកស្លាប់២នាក់កាលពីវេលាម៉ោង១២និង៣០នាទី ថ្ងៃ១កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅចំណុចបង្ហៀរទំនប់១មករា ភូមិតាភោក ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។

សមត្ថកិច្ចប្រាប់ថា ក្មេងរងគ្រោះឈ្មោះ ប៉ាង ចាន់នាថ ភេទស្រី អាយុ១៤ឆ្នាំ មូលហេតុ ចុះលេងទឹកទំនប់១មករាគ្មាននរណាឃើញបណ្តាលឲ្យលង់ស្លាប់។

ចំណែកនៅស្រុកសណ្តាន់ កាលពីវេលាម៉ោង១៣និង៣០នាទីថ្ងៃដដែល មានក្មេងម្នាក់ទៀតលង់ទឹកទំនប់អូរមាន ស្ថិតនៅតំបន់អូរមាន ភូមិពពឹង ឃុំមានជ័យ ស្រុកសណ្តាន់ ខេត្តកំពង់ធំ ជនរងគ្រោះឈ្មោះ កូប ពៅ ភេទប្រុស អាយុ២០ឆ្នាំ ដោយសារមូលហេតុចុះលេងទឹកទំនប់បណ្តាលឲ្យលង់ស្លាប់ ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះពិនិត្យធ្វើកោសល្យវិច័យរួចសន្និដ្ឋានថា សពទាំង២ ពិតជាលង់ទឹកស្លាប់ពិតមែន រួចក៏ប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុនរិទ្ធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print