ភ្នំពេញ: ផ្សារដែកធ្លាក់កម្ទេចភ្លើង ឆេះគ្រឿងម៉ាសុីនត្រជាក់ និងសំភារៈសំណង់នៅអគារពាណិជ្ជកម្មRHBកំពុង សាងសង់ថ្មីនៅជាន់ទី៣,៤ តាមបណ្តោយផ្លូវលេខ១០៦កែងផ្លូវសហពន្ធ័រុស្ស៊ី ភូមិទី៥ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីម៉ោង២រសៀល ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៨។
តាមសម្តីសមត្ថកិច្ចបានឲ្យដឹងថា ឈ្មោះ ចាន់ ដារា ភេទប្រុស អាយុ៤៦ឆ្នាំ មុខរបរ អ្នកគ្រប់គ្រងសំណង់ កន្លែងកើតហេតុ។
សមត្ថកិច្ចបានឲ្យដឹងជាជំហ៊ានដំបូងថា ដោយសារមានក្រុមជាងចិនផ្សារដែកធ្លាក់កម្ទេចភ្លើងទើបបង្កឲ្យមានភ្លើងឆាបឆេះឡើងតែម្តង។
ក្នុងកិច្ចប្រតិបត្តិការណ៍ជួយអន្តរាគមន៍សង្គ្រោះនិងពន្លត់អគ្គិភ័យ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន១៨ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន១២ឡានស្មើ៦០ម៉ែត្រគូប ទើបគ្រប់គ្រងបានទាំងស្រុង។
ការខូចខាត ម៉ាស៊ីនត្រជាក់ចំនួន១២គ្រឿង ,សម្ភារប្រើ ប្រាស់ជាគ្រឿងសំណង់មួយចំនួនធំ ៕ ជ្រោយពេជ្រ