ភ្នំពេញ៖ បុរសជនជាតិអង់គ្លេសម្នាក់បានដេកស្លាប់ស្ថិតនៅក្នុងផ្ទះជួល បឹងកេងកង វិប បន្ទប់លេខ១០៦ ។ ហេតុការណ៍ភ្ញាក់ផ្អើលនេះកើតឡើងកាលពីវេលាម៉ោង១០និង១០នាទីព្រឹក ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៥ ស្ថិតនៅផ្ទះលេខ១៤A ផ្លូវ៣៥០ ក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ជនរងគ្រោះមានឈ្មោះ TIM ROSERTSON អាយុប្រមាណ៥៥ឆ្នាំ មុខរបរជាគ្រូបង្រៀនភាសាអង់គ្លេស INTERNATIOAL BRITISN SCHOOI (CISPP) ស្នាក់នៅផ្ទះជួល បឹងកេងកង វិប លេខ១៤A ជាន់ទី២ ភូមិ៦ ក្រុម៣៦ ក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីគ្រូពេទ្យដែលប្រចាំការនោះ បានប្រាប់ឱ្យដឹងថា កាលពីព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៥ ជនរងគ្រោះបានទូរស័ព្ទមកគាត់(គ្រូពេទ្យ) ហើយបានបានប្រាប់ថា ឱ្យមកយកខ្លួន ដោយប្រាប់ថាមិនស្រួលខ្លួនទេ។ លុះមកវេលាម៉ោងខាងលើ ក្រុមគ្រូពេទ្យបានមកដល់ ហើយផ្ទះជួលដែលជនរងគ្រោះស្នាក់ជាន់ទី២ នៅពេលដែលក្រុមគ្រូពេទ្យបានឡើងទៅដល់ ក៏បានដាក់គន្លឹះទ្វារផ្ទះជួលនោះ តែមិនមានអ្នកបើកទេ ក្រោយមកម្ចាស់ផ្ទះ និងក្រុមគ្រូពេទ្យ ក៏បានគាស់ទ្វារក៏ឃើញជនរងគ្រោះដេកនៅលើគ្រែ ដោយក្រុមគ្រូពេទ្យស្មានតែដេកលក់ ក៏បានទៅដាស់ ពេលនោះក្រុមគ្រូពេទ្យ ក៏បានដឹងថា បុរសជនជាតិអង់គ្លេសបានស្លាប់បាត់ទៅហើយ។
ភ្លាមៗនោះ ក្រុមគ្រូពេទ្យបានប្រាប់ម្ចាស់ផ្ទះឱ្យទាក់ទងទៅសមត្ថកិច្ចមូលដ្នានឱ្យមកក្រោយកសមត្ថកិច្ចជំនាញ់ក៏បានចុះមកធ្វើកោសល្យវិច័យផងដែរ ។
បន្ទាប់ពីសមត្ថកិច្ចជំនាញ់ធ្វើកោសល្យវិច័យអស់ពេលជាង២ម៉ោងរួចមក ក្រុមអ្នកសារព័ត៌មានបានទៅសួរនាំ ប៉ុន្តែខាងក្រុមមន្ត្រីជំនាញបានបង្ហើបប្រាប់ថា ជនជាតិអង់គ្លេសដែលនេះដោយសារតែគាំងបេះដូង ។
បច្ចុប្បន្ន សពជនជាតិអង់គ្លេសត្រូវបានយកទៅដំកល់នៅវត្តស្ទឹងមានជ័យ ៕
ដោយ៖ ស រស្មី