លោកស្រី​ម៉ែ​ន​ សំ​អន​ ៖​ កម្ពុជា​ពិតជា​មាន​មោទនៈភាព​ និង​កិត្ដិយស​ណាស់​ ពេល​ដែល​បាន​ទទួល​ពានរង្វាន់​សន្ដិភាព​អន្ដរជាតិ​GUSI​ មក​ដល់​កម្ពុជា​

ចែករំលែក៖

​ភ្នំពេញ​៖​ លោកស្រី​ម៉ែ​ន​ សំ​អន​ បាន​បញ្ជាក់​ថា​៖​ កម្ពុជា​ពិតជា​មាន​មោនៈភាព​ និង​កិត្ដិយស​ណាស់​ ពេល​ដែល​ទទួល​បាន​ពានរង្វាន់​សន្ដិភាព​អន្ដរជាតិ​GUSI​ មក​ដល់​កម្ពុជា​ តាម​រយៈ​ការ​ទទួល​ពានរង្វាន់​នេះ​កម្ពុជា​ក៏​បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​ខិតខំ​ប្រឹងប្រែង​ របស់​ក្រុម​យុវជន​កម្ពុជា​ ក៏​ដូច​ជា​ប្រជាពលរដ្ឋ​ខ្មែរ​ គ្រប់​រូប​ មិនតែប៉ុណ្ណោះ​ការ​ទទួល​បាន​ពាន់រង្វាន់​សន្ដិភាព​អន្ដរជាតិ​ GUSI​ ពី​ប្រទេស​ហ្វី​លី​ពី​ន​ នេះ​ក៏​ជា​ស្នារ​ ដៃ​ក្នុង​សកម្មភាព​ មនុស្សធម៌​ និង​អំពើ​ល្អ​ ក្នុង​នាម​ជា​ប្រជាពលរដ្ឋ​ខ្មែរ​មួយ​រូប​ របស់​លោក​ហ៊ុន​ ម៉ា​នី​ ផង​ដែរ​ ដែល​លោក​បាន​ខិតខំ​ពុះពារ​ និង​បង្កើត​នូវ​គំនិត​ច្នៃប្រឌិត​ ដើម្បី​បុព្វហេតុ​សង្គម​កម្ពុជា​ទាំងមូល​ ។​

a2

​លោកស្រី​ម៉ែ​ន​ សំ​អន​ ឧបនាយករដ្ឋមន្ដ្រី​ រដ្ឋមន្ដ្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា​ ព្រឹទ្ធសភា​ និង​អធិការកិច្ច​ តំណាង​រាជរដ្ឋាភិបាល​កម្ពុជា​ បាន​បញ្ជាក់​ពី​ការ​គាំទ្រ​បែប​នេះ​ ក្នុង​ខណៈ​ដែល​លោកស្រី​ ចូលរួម​ ទទួល​អបអរសាទរ​ នៅ​ពហុ​កីឡាដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក​ ជូន​ចំពោះ​លោក​ហ៊ុន​ មា​នី​ ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ និង​ជា​តំណាងរាស្ត្រ​មណ្ឌល​កំពង់ស្ពឺ​ ក្នុង​ឱកាស​ដែល​ លោក​បាន​ទទួល​ពានរង្វាន់​សន្តិភាព​អន្តរជាតិ​GUSI​ សម្រាប់​ការ​ដឹកនាំ​យុវជន​ ក្នុង​ការងារ​មនុស្សធម៌​និង​ការ​តស៊ូ​មតិ​ដើម្បី​បេតិកភណ្ឌ​វប្បធម៌​ពី​មូលនិធិ​GUSI​ នៅ​ទីក្រុង​ម៉ានីល​ប្រទេស​ហ្វី​លី​ពី​ន​ កាលពី​ថ្ងៃ​ទី​ ២៦​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​នេះ​ ។​

​លោកស្រី​ម៉ែ​ន​ សំ​អន​ បាន​បញ្ជាក់​ថា​៖​ តាម​រយៈ​ការ​ទទួល​ពានរង្វាន់​នេះ​បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​ខិតខំ​ប្រឹងប្រែង​របស់​លោក​ ហ៊ុន​ ម៉ា​នី​ ក្នុង​នាម​លោក​ជា​ប្រជាពលរដ្ឋ​ខ្មែរ​មួយ​រូប​ ដែល​បាន​ខិតខំ​ពុះពារ​ និង​បង្កើត​នូវ​គំនិត​ច្នៃប្រឌិត​ ដើម្បី​បុព្វហេតុ​សង្គម​កម្ពុជា​ទាំងមូល​ ។​

​លោកស្រី​បន្ដ​ថា​៖​ក្នុ​ចំណោម​ឥស្សរជន​ទាំង​១៩​រូប​ ដែល​ត្រូវ​បាន​ទទួល​ពានរង្វាន់​គឺ​មាន​តែ​ព្រះរាជាណាចក្រ​កម្ពុជា​ទេ​ ដែល​មាន​ភាព​វ័យក្មេង​ជាងគេ​នេះ​ង្ហា​ញ​ឲ្យ​ឃើញ​ថា​ កម្ពុជា​បាន​បោះ​ជំហាន​មួយ​ផ្នែក​ទៀត​ក្នុង​ការ​ដឹកនាំ​ និង​អភិវឌ្ឍន​ប្រទេស​ឲ្យ​កាន់តែ​រីក​ចម្រើន​មួយ​កម្រិត​បន្ថែម​ទៀត​។​

​លោកស្រី​បាន​រំលឹក​ថា​៖​ នៅ​វេលា​ម៉ោង​៧,​ ២០​នាទី​យប់​ថ្ងៃ​ទី​២៥​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​នោះ​ ពានរង្វាន់​សន្តិភាព​ «The​ Gusi​ Peace​ Prize»​ ត្រូវ​បាន​ប្រគល់​ជូន​ឥស្សរជន​ខ្មែរ​ដំបូង​គេ​លោក​ហ៊ុន​ ម៉ា​នី​ ជា​ផ្លូវការ​ហើយ​ នៅ​ប្រទេស​ហ្វី​លី​ពី​ន​ រួម​និង​ម្ចាស់​ជ័យ​លា​ភី​ចំនួន​ ១៨​នាក់​ផ្សេង​ទៀត​មក​ពី​ជុំវិញ​ពិភពលោក​។​

​លោកស្រី​ម៉ែ​ន​ សំ​អន​ បាន​បញ្ជាក់​ថា​៖​ លោក​ ហ៊ុន​ ម៉ា​នី​ ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ និង​ជា​តំណាងរាស្ត្រ​ ដែល​មាន​អាយុ​វ័យក្មេង​ជាងគេ​នៅ​កម្ពុជា​ បាន​ក្លាយជា​ជនជាតិ​កម្ពុជា​ និង​ឥស្សរជន​ខ្មែរ​ដំបូង​គេ​ ទទួល​បាន​ពានរង្វាន់​សន្តិភាព​ The​ Gusi​ Peace​ Prize​ ក្នុង​ភាព​ជា​អ្នកដឹកនាំ​យុវជន​ការ​គោរព​សិទ្ធិ​និង​ជា​អ្នក​ការពារ​ស្រឡាញ់​សម្បត្តិ​វប្បធម៌​បេតិកភណ្ឌ​ពិភពលោក​។​

​លោកស្រី​ម៉ែ​ន​ សំ​អន​ បាន​រំលឹក​ថា​៖​ ពានរង្វាន់​សន្ដិភាព​អន្ដរជាតិ​ Gusi​ Peace​ Prize​ ត្រូវ​បាន​បង្កើត​ឡើង​ដោយ​លោក​ Barry​ Gusi​ ក្នុង​គោលបំណង​ឧទ្ទិស​ដល់​ឪពុក​របស់​លោក​ គឺ​លោក​ Gemeniano​ Javier​ Gusi​ អតីត​យុទ្ធ​ជន​នា​សម័យ​សង្គ្រាមលោក​លើក​ទី​ពីរ​ ដែល​បាន​តស៊ូរ​ប្រយុទ្ធ​ ប្រឆាំង​ជប៉ុន​ ហើយ​ក្រោយមក​បាន​ក្លាយជា​អ្នកនយោបាយ​ និង​ ជា​សកម្មជន​សិទ្ធិ​មនុស្ស​។​ Gusi​ ជា​អង្គការ​របស់​អាស៊ី​ ដែល​សំខាន់​បំផុត​ និង​ នាំមុខ​គេ​នៅ​លើ​ពិភពលោក​សព្វថ្ងៃ​នេះ​។​ ចំណុច​សំខាន់​ ដែល​ធ្វើ​ឲ្យ​គណៈកម្មការ​ទាំង​២១​ប្រទេស​ សម្រេចចិត្ត​ជ្រើសរើស​ លោក​ ហ៊ុន​ ម៉ា​នី​ ជា​ម្ចាស់​ពានរង្វាន់​ពិភពលោក​មួយ​នេះ​រួម​មាន​៖​ ១.​ រក្សា​ឲ្យ​បាន​នូវ​សុខ​សុវត្ថិភាព​ យុត្តិធម៌​ និង​សេរីភាព​របស់​យុវជន​ ដោយ​មិន​រើសអើង​ជាតិ​សាសន៍​ ពណ៌​សម្បុរ​ វណ្ណៈ​សង្គម​ និង​ និន្នាការ​នយោបាយ​ ។​ ២.​ លើកកម្ពស់​ចលនា​ចូលរួម​ដោយ​ស្ម័គ្រចិត្ត​របស់​យុវជន​នៅ​ក្នុង​ការ​អភិវឌ្ឍ​ ថែរក្សា​បូរណភាព​ទឹកដី​ សេចក្ដី​ថ្លៃ​ ថ្នូរ​ សាមគ្គីភាព​ សន្តិភាព​ ។​ ៣.​ លើកកម្ពស់​ការ​ថែទាំ​សុខភាព​ កំសាន្ត​ កីឡា​ និង​សិល្បៈ​ ។​ ៤.​ លើកទឹកចិត្ត​យុវជន​ក្នុង​ការ​ស្វែង​យល់​អំពី​ប្រវត្តិសាស្ត្រ​ ប្រពៃណី​ ទំនៀមទម្លាប់​។​ ៥.​ បង្កើត​កិច្ច​សហប្រតិបត្តិការ​ និង​ទំនាក់ទំនង​ល្អជា​មួយ​ អង្គការ​សហគមន៍​ជាតិ​ និង​អន្តរជាតិ​ ។​ ៦.​ផ្ដល់​ការ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ បំ​និ​ន​ជីវិត​ការ​អប់រំ​យុវជន​ ជា​ពិសេស​​ការ​យកចិត្ដ​ទុ​ដាក់​ជាមួយ​ជន​ពិការ​ កុមារ​កំព្រា​ ជនអនាថា​ ស្ដ្រី​ម៉េ​ម៉ា​យ​ ជន​ចាស់ជរា​ និង​ជន​ក្រីក្រ​ ដែល​កំពុង​រស់នៅ​ក្នុង​សហ​គម​ន៏​ ៕​

a5

a4

a3

a1

...

ដោយ៖ សំរិត​​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print