ភ្នំពេញ៖កម្ពុជារីករាយអបអរសាទរចំពោះវីរកីឡាការិនី កែ ឡេង និង អ៊ុក ស្រីមុំ ដែលទទួលបានមេដាយមាស ១គ្រឿង នៅក្នុងការប្រកួតកីឡាប៉េតង់ជ្រើសរើសជើងឯកកម្រិតពិភពលោកនៅប្រទេសបារាំង។
សម្តេចតេជោ សរសេរតាមហ្វេសប៊ុកនៅរសៀលថ្ងៃទី១១ ខែតុលា នេះ ថា វីរកីឡាការិនី កែ ឡេង និង អ៊ុក ស្រីមុំ ដណ្ដើមបានមេដាយមាសខាងលើលើវិញ្ញាសាវាយគូរនារី ២នាក់ទល់នឹង ២នាក់ ហើយនេះគឺជាវិញ្ញាសាទី១ ដែលកីឡាការិនីឆ្នើមរបស់កម្ពុជាទាំងពីរទើបបានបញ្ចប់ការប្រកួត ខណៈសល់ ២វិញ្ញាសាទៀត ដែលត្រូវបន្ដប្រកួតនៅថ្ងៃបន្ទាប់ គឺវិញ្ញាសារ ៣នាក់ ទល់នឹង ៣នាក់ និង វិញ្ញាសាឯកត្តជន។ សូមបញ្ជាក់ផងដែរថា វីរកីឡាការិនីខាងលើក៏ធ្លាប់ទទួលបានមេដាយមាសកាលពីឆ្នាំ ២០១៧ កន្លងទៅនេះ នៅប្រទេសម៉ាឡេស៊ីផងដែរ៕
...
ដោយ៖ ចេស្តា