ក្រោយចេញពីហង្សមាស ប៊ុត សីហា លេចមុខលើទ្រនុំថ្មីហើយ

ចែករំលែក៖

ភ្នំពេញ៖ ម្ចាស់ពាន The Voice Cambodia រដូវកាលទី១ លោក ប៊ុត សីហា បានបាត់វត្តមានជាច្រើនខែ ក្រោយពីលោកលេចមុខក្នុងកម្មវិធីមនុស្សធម៌មួយចំនួន កាលពីកន្លងទៅ ។ ស្ងាត់ៗ ស្រាប់តែផលិតកម្មថ្មីមួយបានប្រកាសថា តារារូបនេះ នឹងចេញច្រៀងឲ្យផលិតកម្មថ្មីមួយគឺ “មរតក មេឌា” ( Morodok Media )។

ប្រកាសលើគណនីយបណ្តាញសង្គមហ្វេសប៊ុកដោយចំហរថា ម្ចាស់ពានដែលធ្លាប់ជួបរឿងរ៉ាវជីវិតស្មុកស្មាញរាប់មិនអស់រូបនេះ នឹងចេញបទចម្រៀងក្នុងផលិតកម្មថ្មី “មរតកមេឌា” ( Morodok Media ) ដែលគេដឹងថា កំពុងប្រមូលផ្តុំផលិតករ និងអ្នកល្បីឈ្មោះចូលរួម ។

នៅមិនទាន់អាចទំនាក់ទំនងបាននៅឡើយទេ ជុំវិញការលេចមុខនៅលើផលិតកម្មថ្មីរបស់ ប៊ុត សីហានេះ ប៉ុន្តែយោងតាមប្រភពដែលកៀកកិតជិតតារារូបនេះ បានលើកឡើងថា ក្រោយពីចាកចេញពីផលិតកម្មហង្សមាសរួចមកតារាចម្រៀង ប៊ុត សីហា ត្រូវបានផលិតកម្មថោនទាក់ទងចរចាគ្នា ប៉ុន្តែដោយសារលក្ខខណ្ឌមួយចំនួន ទើបតារារូបនេះ សម្រេចចិត្តមិនទទួលយកសំណើចូលផលិតកម្មថោន ដោយសុខចិត្តលាក់មុខ និងធ្វើជាតារាចម្រៀងឯករាជ ។

ប្រភពបន្តថា នៅផលិតកម្មថ្មី ប៊ុត សីហាគ្រោងនឹងចេញបទចម្រៀងថ្មីមួយចំនួនក្នុងពេលដ៏ខ្លីខាងមុខ ក្រោយពីសម្រិតសម្រាំងការនិពន្ធជាយូរមកហើយ។

មានការលើកឡើងដែរថា ផលិតកម្មនេះ ក៏នឹងមានវត្តមានអតីតអ្នកនិពន្ធបទចម្រៀងល្បីឈ្មោះ ប្រចាំផលិតកម្មថោន គឺលោក សយ រតនា និងតារាចម្រៀង ផលិតករល្បីឈ្មោះមួយចំនួនចូលរួមដែលគេអាចជឿជាក់ថានឹងមានសន្ទុះល្អមួយផងដែរ ៕ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print