កណ្តាល៖លោក អុី សុវណ្ណ ចៅក្រមសើុបសួរសាលាដំបូងខេត្តកណ្តាល នៅល្ងាចថ្ងៃទី១២ តុលា ២០១៨ បានសម្រេចចេញដីការឃុំខ្លួន ជនសង្សយ័ វាយជនរងគ្រោះដោយទាស់ពាក្យសម្តីពេលលេងបៀ តៀង ឡេន ជាមួយគ្នា ដាក់ពន្ធនាគារបណ្តោះអាសន្នពីបទ”ហិង្សាដោយចេតនា”ដែលប្រព្រឹត្តនៅភូមិគោកព្រីង ឃុំគោកត្រប់ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល កាលពីថ្ងៃទី១១ តុលា ២០១៨ តាមមាត្រ២១៧ នៃក្រមព្រហ្មទណ្ឌ។
ជនត្រូវចោទមានឈ្មោះ យី ផាន់នី ភេទប្រុស អាយុ២៤ឆ្នាំរស់នៅភូមិគោកព្រីង ឃុំគោកត្រប់ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាលមុខរបររត់រឺម៉កកង់បី។
ជនរងគ្រោះឈ្មោះ វ៉ន សំណាង ភេទប្រុស អាយុ៣៤ឆ្នាំរស់នៅភូមគោកព្រីង ឃុំគោកត្រប់ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មុខរបរកម្មកសំណង់។
នគរបាលបានអោុដឹងថា នៅថ្ងៃទីខែឆ្នាំកើតហេតុជនរង
គ្រោះនិងជនសង្ស័យបានបានលេង បៀតៀង ឡេនជាមួយគ្នាហើយក៍បានទាក់ពាក្យសម្តីគ្នាជនសង្ស័យក៍បានយកកំប៉ុងសាម៉ារ៉ៃរកវាយក្បាលជនរងគ្រោរួចក៍ឈប់លេងវិលត្រឡប់ទៅផ្ទះរៀងខ្លួន។លុះដល់វេលាម៉ោងកើតហេតុ
ជនសង្ស័យក៍បានដើរទៅផ្ទះជនរងគ្រោះបបួលជនរងគ្រោះ
វាយគ្នាមួយស្មើដោយជនសង្ស័យនាំជនរងគ្រោះទៅ
ផ្ទះមេភូមិផ្តិតមេដៃដឹងឮមិនមាននាក់ណាផ្តឹងផ្តល់គ្នាទេ។
នៅពេលនាក់ទាំងពីនាក់ក៍នាំគ្នាដើរមកផ្ទះមេភូមិដើរបានពាក់កណ្តាលផ្លូវជនសង្ស័យក៍យកខ្សែក្រវ៉ាត់វាយទៅលើជនរងគ្រោះបែកក្បាល។រួចជនរងគ្រោះក៍បានច្រានជនសង្ស័យដួលហើយឈ្មោះនូវត្រូវជាឪពុកក្មេកជនសង្ស័យក៍
ចាប់ជនរងគ្រោះ។ជនសង្ស័យក៍វាយជនរងគ្រោះមួយខ្សែក្រវ៉ាត់ទៀត។ក្រោយមកជនរងគ្រោះមកប្រាប់លោកនាយប៉ុស្តិ៍ផ្ទាល់មាត់និងដាក់ពាក្យប្តឹងសម្ថកិច្ចក៍ហៅជនសង្ស័យមកសាកសួរនិងបន្តមកអធិការដ្ឋាន៕ ឆ ដា