កណ្តាល៖នៅល្ងាចថ្ងៃទី១២ តុលា ២០១៨ លោក សាយ សម្ជស្សសេរី ចៅក្រមសើុបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីការឃុំខ្លួន ជនសង្សយ័ដែលលួចសម្ងំពួនកាប់ជនរងគ្រោះនៅក្រោមផ្ទះអោយរបួសធ្ងន់ ដាក់ពន្ធនាគារបណ្តោះអាសន្នពីបទ”ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស”ដែលប្រព្រឹត្តនៅ ភូមិចុងកោះធំ ឃុំ កោះធំ( ក )ស្រុកកោះធំ ខេត្តកណ្ដាល កាលពីថ្ងៃទី១២ ខែ ១០ ឆ្នាំ២០១៨ តាមមាត្រា២១៨ នៃក្រមព្រហ្មទណ្ឌ។
ជនត្រូវចោទមានឈ្មោះឈនឈី ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅភូមិចុងកោះធំ ឃុំកោះធំក(ក) ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរមិនពិតប្រាកត់។
ជនរងគ្រោះឈ្មោះ កុយ ថេប ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិចុងកោះធំ ឃុំកោះធំក(ក) ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរទិញអេតចាយ។
នគរបាលបានអោយដឹងថា នៅថ្ងៃខែឆ្នាំកើតហេតុជនរងគ្រោះនៅលើផ្ទះហើយបានឭសំឡេងឆ្កែព្រុះក៍ចុះពីលើផ្ទះមកចុចពិលរកមើល ស្រាប់តែប្រទះឃើញជនសង្ស័យពួនសំងំនៅក្រោមគ្រែ(ក្រោមផ្ទះ)ពេលនោះជនរងគ្រោះដើរសំដៅទៅមើលមុខជនសង្ស័យ តែត្រូវបានជនសង្ស័យយកវត្ថុរឹងគុបមកលើជនរងគ្រោះតែពេលនោះជនរងគ្រោះគេចផុត ហើយជនសង្ស័យបានរត់ចេញពីក្រោមគ្រែពេលនោះជនរងគ្រោះក៍បានយកពូថៅរបស់ខ្លួនដេញតាមទាន់ហើយបានវាយប្រតាយប្រតបគ្នា ជនរងគ្រោះក៍បានដួល ហើយជនសង្ស័យដណ្ដើមពូថៅបាន ក៍វាយក្បាលបណ្ដាលអោយបែកក្បាល ដេរចំនួន១៧ ថ្នេរ។
ក្រោយមក ជនរងគ្រោះបានរាយការណ៍មកសមត្ថកិច្ចប៉ុស្ដិ៍ តាមរយះទូរសព្ទ័ ក្រោយពីបានទទូលពត៍មានពីជនរងគ្រោះភ្លាម សមត្ថកិច្ចប៉ុស្ដិ៍បានទៅដល់កន្លែងកើតហេតុ ហើយក៍បានធ្វើការឃាត់ខ្លួនជនសង្ស័យនិងបញ្ជូនមកផ្នែកជំនាញ នៃអធិការដ្ឋាននគបាលស្រុកកោះធំ ដើម្បីចាត់ការតាមនិតិវិធី៕ ឆ ដា