បុរសជាប្ដីបានប្ដឹងមន្ទីរពហុព្យាបាល ណារិទ្ធធ្វេីអោយប្រពន្ធគាត់ស្លាប់

ចែករំលែក៖

ភ្នំពេញ : បុរសម្នាក់ដែរជាប្ដីបានរត់ទៅប្ដឹងសមត្ថកិច្ចប៉ុស្តិ៍
ផ្សារដើមថ្កូវថា មន្ទីរពហុព្យាបាល ណារិទ្ធ គ្រូពេទ្យឯកជនធ្វេីអោយប្រពន្ធគាត់ស្លាប់ដោយមិនបានមេីលថែអ្នកជំងឹបណ្ដាលធ្លាក់ពីលេីគ្រែផ្គាប់មុខហូរឈាមចេញពីមាត់រហូតបាត់ជីវិតស្លាប់យ៉ាងអាណោចអាធម៌ហេតុការនេះបង្កការភ្ញាក់ផ្អេីលដល់សមត្ថកិច្ចចុះមកត្រួតពិនិត្យកន្លែងកេីតហេតុ ។
កាលវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃ១២ ខែ តុលា ឆ្នាំ ២០១៨នៅចំណុចមន្ទីរពហុព្យាបាល ណារិទ្ធ ផ្ទះលេខ២១ CD តាមផ្លូវ២៧១ សង្កាត់ផ្សារដេីមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ គៀត យ៉ាន់ អាយុ ៤៦ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅភូមិដេីមស្លែង សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ ។

បុរសជាប្ដីមានឈ្មោះ លី ផាត់ ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរលក់ដូរ​ ៕​ ស​ រស្មី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print