ខេត្តកំពង់ឆ្នាំង៖ ប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ឆ្នាំង ពិសេប្រជាកសិករដែលធ្លាប់ឆ្លងទំនប់បង្ហៀរទឹកនេះ ពីក្រុងកំពង់ឆ្នាំងទៅឃុំកំពុងអុសស្រុកជលគិរី បានអំពាវនាវដល់ក្រសួងធន ធានទឹកនិងឧត្តុនិយមមេត្តាចុះមកពិនិត្យមើលទំនប់បង្ហៀរទឹកមួយកន្លែងស្ថិតនៅសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ងឆ្នាំង ដែលជាកេរ្តដំណែលសល់តាំងពីជំនាន់បារំាងនោះបានខូចខាត បាក់គល់ទំនប់ ក្លាយជាល្បាក់ បន្ទាប់ក្រួសធនធានទឹកនិងឧត្តុនិយម បានជួសជុលស្តាឡើងវិញមិនដល់មួយឆ្នាំផងនោះ ។
ប្រជាពលរដ្ឋដែលជាអ្នកធ្វើដំណើរបានអោយដឹងថា ពួកជួបការលំបាកជាខ្លាំងនៅពេលធ្វើដំណើរតាមខ្នទំប់នេះ ដោយសាតែគល់ទំនប់មួយចំហៀងបានបានបាក់ស្រុត ជាជង្ហុក ដែលពេលខ្លះធ្វើអោយបែកម៉ាស៊ីនម៉ូតូ និង ពិបាកឆ្លងតែម្តង ពេលខ្លះអាចបណ្តាលអោយធ្លាក់ប្រជាពលរដ្ឋ បើមិនបានប្រុងប្រយ័ត្ននោះ ។
ប្រជាពលរដ្ឋបានអោយដឹងទៀតថា កាលដើមឡើយទំនប់បង្ហៀរទឹកនេះពុំសូវលំបាកដូចពេលនេះទេ ទើបក្រោយពេលដែលក្រមានការជួសជុលសារឡើងវិញ ស្រាប់តែខខូចពិបាកនិងធ្វើដំណើរឆ្លងកាត់តែម្តង ។
បងប្អូនប្រជាពលរដ្ឋដែលលោកធ្វើដំណើរឆ្លងកាត់មានការការត្អូញត្អែថាពីបាកក្នុងការធ្វើដំណើរទៅមកយ៉ាងខ្លាំងក្រោយពីទឹកទន្លេបានស្រកទៅព្រោះនៅខាងគល់ទំនប់ផ្នែកខាងត្បូងត្រូវបានទឹកទន្លេលិច ហើយពេលនេះទឹកបាននិងកំពុងតែហូកាត់ច្រោះបាក់ដាច់ជាជង្ហុកដែលធ្វើអោយការធ្វើដំណើរដឹកកសិកផល នារដូវប្រាំងនេះ។
ប្រជាពដលរដ្ឋបានសំណូមកពរចំពោះអាជ្ញាធរខេត្ត និង ក្រសួងធនធានទឹកនិងឧត្តុនិយមមេត្តាជួយអន្តរាគមន៍ពិនិត្យ និងជួយដោះស្រាយអោយពួកគាត់ដែលជាប្រជាពលរដ្ឋ អ្នកស្រែចំការ ដែលមានតែផ្លូវខ្នងទំបន់នេះមួយគត់សម្រាប់ធ្វើដំណើរ ឆ្លងទៅធ្វើចំការ និងស្រែប្រាំង និងដឹកកសិផលមកវិញ បើមិនដូច្នេះពួកពិតជាជួបការលំបាកជាមិនខាន ហើយនឹងរុញច្រានសេដ្ឋកិច្ចគ្រួសាររបស់ពួកគាត់មានការធ្លាក់ចុះជាមិនខាន ៕
ដោយ៖ ចន្ថា