ឈ្មួញ​ដឹក​ជញ្ជូន​ផល​នេសាទ​ដែល​គេ​ចាប់ពី​ឧបករណ៍​ខុសច្បាប់​កំពុង​សម្រុក​ឡើងគោក​ក្បែរ​ស្នាក់​ការ​សមត្ថកិច្ច​យ៉ាង​អនាធិបតេយ្យ​

ចែករំលែក៖

​ខេត្តពោធិ៍សាត់៖ ប្រជាពល​រដ្ឋ​នៅ​ឃុំ​កំពង់​លួង​ ស្រុក​ក្រគរ​ ខ​ត្ត​ពោធិ៍សាត់​ រាយការណ៍​មក​ថា​ ឈ្មួញ​ដឹក​ជញ្ជូន​ផល​នេសាទ​កំពុង​សម្រុក​ឡើងគោក​ក្បែរ​ស្នាក់​ការ​សមត្ថកិច្ច​ដើម្បី​លក់​បន្ត​យ៉ាង​អនាធិបតេយ្យ​ ត្រង់​ចំណុច​មាត់កំពង់ ​ស្ថិត​ក្នុងភូមិ​ទី​៤ ​ឃុំ​កំពង់​លួង​ស្រុក​ក្រគរ ​ខេត្តពោធិ៍សាត់ ​។​

ses (1)

​ប្រភព​ខាងលើ​នេះ​បន្ត​ថា​ ការ​ដឹក​ជញ្ជូន​ផល​នេសាទ​ត្រី​ចម្រុះ​ទាំងនេះ ​គេ​នេសាទ​បាន​ពី​ឧបករណ៍​ខុសច្បាប់​ស្ដី​ពី​ជលផល​ ដូច​ជា​ឈ្នក់​បាច​នុយ​រួម​ផ្សំ​ដោយ​ភ្លើង​បរ​ឧបករណ៍​ទំនើប​ថ្មី​ ដែល​ទើប​បង្កើត​លូ​ស្បៃ​មុង​អួន​កែ​ឆ្នៃ​ស៊ី​ប​ ឬ​ជន​(​រួម​ផ្សំ​ដោយ​ម៉ាស៊ីន​)​តាម​តំបន់​នានា​ក្នុង​បឹង​ទន្លេសាប​និង​មក​ពី​ខេត្ត​ផ្សេងៗ​ផង​ដែរ​សម្រុក​មក​ច្រក​មួយ​នេះ​ទើប​គេ​លក់​ចែកចាយ​ឱ្យ​ឈ្មួញ​ចិញ្ចឹម​ត្រី​ឆ្ដោ​ជា​ប្រភេទ​ត្រី​ស៊ី​ត្រី​ជា​ចំណី​និង​វិច​ខ្ចប់​ដាក់​កញ្ឆេ​លើក​ឡើង​រថយន្ត​ទៅ​រាជធានី​ភ្នំពេញ​ គ្មាន​ឃើញ​សមត្ថកិច្ច​បង្ក្រាប​សោះ​ពិសេស​ជំនាញ​ ខណៈ​ទីតាំង​ង​ខាងលើ​ជា​ប្រភព​សមត្ថកិច្ច​ដូច​ជា​កម្លាំងប្រដាប់អាវុធ​គ្រប់​ស្ថាន​ប័ន​ បរិស្ថាន​មន្ត្រី​ជំនាញ​អធិការដ្ឋាន​រដ្ឋបាល​ជលផល​ខាងត្បូង​បឹង​ទន្លេសាប​ផ្នែក​រដ្ឋបាល​ជលផល​ក្រគរ​សង្កាត់​រដ្ឋបាល​ជលផល​ក្រគរ​រួម​ទាំង​អាជ្ញាធរ​ផង​ដែរ ​។

​ប្រភព​ផ្សេងៗ​លើក​ឡើង​ស្រ​ដៀងៗ​គ្នា​ថា​ការ​ដែល​មិន​មាន​បង្ក្រាប​ខាងលើ​នេះ​ខណ​:​ពួក​គេ​ទទួល​បាន​លាភសការៈ​យ៉ាង​ក្រាស់ក្រែល​ផ្សេងៗ​គ្នា​ ៕​

ses (3)

ses (2)

ses

...

ដោយ៖ ប៉ឹម​ ពិន​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print