បើករថយន្តបទជ្រុលចង្កូតទៅបុកបង្កាន់ដៃស្ពានរបួសធ្ងន់ស្រាលប្រុសស្រី៤នាក់នៅបាក់ខែង

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តដឹកបន្លែរផ្លែឈើពេញជ្រុលចង្កូតទៅបុកបង្កាន់ដៃស្ពានលេខ៤របួសធ្ងន់ស្រាលប្រុសស្រី៤នាក់ ចំណែករថយន្តបង្ករងការខូចខាតមួយកំណាត់មុខស្ទើទាំងស្រុងទៅមុខលែងរួច។

ហេតុការណ៍នេះកើតឡើងកាលពីម៉ោង៤និង៣០នាទីទៀបភ្លឺថ្ងៃទី១៣ខែតុលាឆ្នាំ២០១៨ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៦ ចំណុចស្ពានលេខ៤ភូមិបាក់ខែង សង្កាត់ព្រែកលៀបខណ្ឌជ្រោយចង្វា។

រថយន្តបង្ករម៉ាកហុីយុនដាយពណ៌ខៀវពាក់ស្លាកលេខកំពង់ចាម​ 2A 9044 រងការខូចមួយកំណាត់មុខស្ទើទាំងស្រុងរីឯបង្កាន់ដៃស្ពានរលំបង្គោល២របើក និងវៀចដែកបង្កាន់ដៃស្ពាន។ ចំណែកឯអ្នកបើកនិងអ្នករួមដំណើរដែលរងរបួសធ្ងន់ស្រាលប្រុសស្រីទាំង៤នាក់មិនត្រូវបានស្គាល់ឈ្មោះនោះទេ។

ប្រភពពត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្តមួយគ្រឿងដឹកបន្លែផ្លែឈើពេញរថយន្តធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងទិសដៅពីទៅត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុរថយន្តបានជ្រុលចង្កូតទៅបុកបង្កាន់ដៃស្ពានបណ្តាលឲ្យរងការខូចខាត ចំណែករថយន្តខូចខាតកំណាត់មុខស្ទើទាំងស្រុងទៅមុខលេងរួច អ្នកបើកបរនិងអ្នករួមដំណើរប្រុសស្រី៤នាក់របួសធ្ងន់៣នាក់ស្រាល់ម្នាក់។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរ
ស្ទូចយករថយន្តបង្ករទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោករាជធានីភ្នំពេញរងចាំការដោះស្រាយគ្នានៅពេលក្រោយ៕ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print