មន្រ្តីជំនាញព្រហ្មទណ្ឌឃាត់ខ្លួន​អ្នករត់ម៉ូតូឌុបម្នាក់​ពី​បទ​ប្រ​ទូស្ត​កេ​រលើ​អ​និ​តិ​ជន​

ចែករំលែក៖

ខេត្តពោធិ៍សាត់​ ៖ ​ អ្ន​ករត់​ម៉ូតូឌុប​ម្នាក់​ត្រូវ​បានសមត្ថកិច្ច​នគបាលស្រុកក្រគរធ្វើការឃាត់ខ្លួន ​ខណៈពាក់ព័ន្ធ​ក្នុងករណី​ប្រ​ទូស្ត​កេ​រខ្មាស់​លើ​អនីតិជន នៅគ្រាដែលជនសង្ស័យអ្នករត់ម៉ូតូ​ឌុបរូបនេះ ឌុបជនរងគ្រោះទ់កន្លែងដើរ​មៅយកលុយចំនួន ១០មឺុននៅផ្ទះរបស់ខ្លួន។

ហេតុការណ៍ខាងលើនេះបានបង្កការភ្ញាក់ផ្អើលឡើង នៅវេលាម៉ោង៩ និង៤០នាទី ព្រឹកថ្ងៃសុក្រ ៣កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១២ ឆ្នាំ២០១៨ នៅចំណុចក្នុងព្រៃក្បែចំការឈ្មោះ ឃាង យូ ស្ថិត​ក្នុងភូមិ​ឃ្លាំងមឿង​ ឃុំ​អន្លង់​ត្នោត​ ស្រុក​ក្រគរ​ ខេត្តពោធិ៍សាត់​។

លោក វរសេនីយ៍ឯក អធិការនៃអធិការដ្ឋាននគរបាលស្រុកក្រគរបានឲ្យដឹងថា ​ជន​រង​គ្រោះ​ឈ្មោះ ន​.​ស​.​ន​ អាយុ ១៦​ឆ្នាំ​ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅ​ភូមិ​កំពង់​លើ​ ឃុំ​ក្បាល​ត្រាច​ ស្រុក​ក្រគរ​ ខេត្តពោធិ៍សាត់​ ហើយត្រូវជនសង្ស័យឌុបចេញពីមាត់ទឹក ស្ថិតក្នុងភូមិទី៤ ឃុំកំពង់លួង ស្រុកក្រគរ ក្នុងគោលបំណងទៅយកលុយចំនួន ១០មឺុនរៀល ដែលឪពុក​របស់​នាង​បាន​ខ្ចីរពីថៅកែគាត់(នេសាទ)ដើម្បីឲ្យប្រពន្ធ(ម្ដាយជនរងគ្រោះ) ក៍បានប្រើកូនស្រី(រងគ្រោះ)ជិះម៉ូតូឌុបទៅយក ផ្ទុយទៅវិញត្រូវបានជនសង្ស័យជាអ្នករត់ម៉ូតូកំហូចរូបនេះ ឌុបយកទៅចូលព្រៃដើម្បីធ្វើសកម្មភាពចាប់អោបថើបលូកស្ទៀបអង្អែលលើរៀងកាយរបស់ទៅវិញ រួចដឹកយកមកទំលាក់កន្លែងដើមវិញធ្វើមិនដឹងមិនឮយ៉ាងព្រងើយ។

លោក វរសេនីយ៍ឯកបន្តទៀតថា ជនសង្ស័យអ្នករត់​ម៉ូតូ​ឌុបត្រូវបានឃាត់ខ្លួនឈ្មោះ សូ​ សុខ​ហេង​ ភេទ​ប្រុស​ អាយុ ៣៥​ឆ្នាំ​ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅ​ភូមិ​ក្រាំង​វែង​ ឃុំ​ស្នា​អ​ន្សា​ ស្រុក​ក្រគ​ ខេត្តពោធិ៍សាត់​ ហើយការអនុវត្តខាងលើនេះធ្វើឡើងតាមបណ្ដឹងជនរងគ្រោះ និងមានការសម្របសម្រួលពីលោក ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តពោធិ៍សាត់ ក៍បាននាំខ្លួនយកមកអធិការដ្ឋាននគរបាលស្រុកដើម្បីបន្តនីតិវិធី និងបញ្ជូនទៅការិយា ល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដោយ បឹុម ពិន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print