កញ្ចប់បារី DJARUM ងាយស្រួលលាក់ទុកដាក់គ្រឿងញៀន

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖ នគរបាលប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកមេមត់ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៨បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីជួញដូរ រក្សាទុក ប្រើប្រាស់ ដឹកជញ្ជូននូវសារធាតុញៀនខុសច្បាប់ នៅភូមិដាជើង ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដោយដកហូតបាននូវវត្ថុតាងម្សៅក្រាមពណ៌សសង្ស័យចំនួន ០៣ កញ្ចប់ លាក់ក្នុងកញ្ចប់បារី DJARUM ។

សមត្ថកិច្ចឲ្យដឹងថា កិច្ចសហការនេះធ្វើឡើងដោយនគរបាលប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកមេមត់ សហការជាមួយកម្លាំនគរបាលប៉ុស្តិ៍រដ្ឋបាលដារ ។

សមត្ថកិច្ចបន្តថា បន្ទាប់ស្រាវជ្រាវតាមដាន ទើបសមត្ថកិច្ចយើងឃាត់ខ្លួនជនសង្ស័យឈ្មោះ ហ៊ុន ញ ភេទប្រុស អាយុ៣០ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិថ្មី ឃុំពពេល ស្រុកស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

បច្ចុប្បន្ន កម្លាំងបានកសាងសំណុំរឿង ទាំងជនសង្ស័យ និងវត្ថុតាងបញ្ជូនទៅតុលាការខេត្តត្បូងឃ្មុំ ដើម្បីផ្តន្ទាទោសតាមនីតិវិធីច្បាប់ ៕ វណ្ណៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print