សម្រេច​ចិត្ត​ដ៏​ភ្ញាក់ផ្អើល​ ! សម្តេចតេជោ​ បន្តប្រតិបត្តិការស្វែងរកអដ្ឋិធាតុ និង​ ទាហ៊ានអាមេរិកបាត់ខ្លួននៅកម្ពុជា

ចែករំលែក៖

ភ្នំពេញ​៖​នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចចិត្តដ៏ខ្ពង់ខ្ពស់បន្តប្រតិបត្តិការស្វែងរុករកអដ្ឋិធាតុ និង​ ទាហ៊ានអាមេរិកាំងដែលបានស្លាប់ និងបាត់ខ្លួននៅកម្ពុជា (POW/MIA) ដែលប្រតិបត្តិការនេះបានធ្វើអស់រយៈពេល៣០ឆ្នាំកន្លងមក ហើយត្រូវបានផ្អាកកាលពីពេលថ្មីៗកន្លងមកនេះ។​ នេះបើ​តាម​ការ​ចេញ​ផ្សាយ​របស់​ហ្វេសប៊ុក​ផេក​សម្តេច​តេជោ​ ​នៅ​យប់​ថ្ងៃ​នេះ​ ។

បើទោះបីរដ្ឋាភិបាលអាមេរិកបានដាក់កម្រិតតឹងតែងអំពីទិដ្ឋាការ (VISA) មកលើកម្ពុជាក៏ដោយ ក៏ សម្តេចតេជោប្រមុខដឹកនាំបានសម្រេចបន្តប្រតិបត្តិការប្រកបដោយក្តីមេត្តាករុណាដើម្បីជួយដល់ពលរដ្ឋអាមេរិកាំងជាច្រើនដែលកំពុងរង់ចាំដំណឹងអំពីសាច់ញាតិខ្លួនដែលជាអតីតទាហ៊ានដែលបានស្លាប់នឹងបាត់ខ្លួននៅលើទឹកដីកម្ពុជាក្នុងពេលសង្រ្គាមនាទសវត្សឆ្នាំ៧០។

ការសម្រេចបន្តប្រតិបត្តិការនេះឡើងវិញ គឺសម្តេចតេជោ ហ៊ុន សែន បានផ្ញើលិខិតជាផ្លូវការតបជូនសមាជិកព្រឹទ្ធ​សភា Doug Ericksen and តំណាងរាស្រ្ត Vincent Buys នៅរដ្ឋ Washington State នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨ ដែលបានសរសេរសំបុត្រស្នើសុំអោយសម្តេចមេត្តាបន្តជួយដល់ពលរដ្ឋអាមេរិកាំង កាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០១៨៕ចេស្តា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print