ឃាតកម្មយ៉ាងសាហាវមួយត្រូវបានបំបែកដោយប្រេីប្រាស់រយះពេល០៧ថ្ងៃ ក្រោមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៏ទោបែនរ័ត្ន

ចែករំលែក៖

ខេត្តត្បូងឃ្មុំ​ ៖​ ក្រោមការស្រាវ​ជ្រាវបញ្ជាពីលោក​ឧត្តមសេនីយ៏​ ទោបែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់អោយការិយាល័យជំនាញបេីកការស្រាវជ្រាវរហូតធ្វេីការឃាត់ខ្លួនជនសង្ស័យជាឃាតក២នាក់ដែលបានសម្លាប់​បុរស​ម្នាក់​កាលពី៧ថ្ងៃមុន​ត្រង់ចំណុចឡូត៍កៅស៊ូ លេខ ៨១៧A​។

សមត្ថកិច្ច​ឱ្យ​ដឹង​ថា​ ជនសង្ស័យ​ទាំង២នាក់​ដែលត្រូវ​ឃាត់​ខ្លួន​១.ឈ្មោះឡី ស្នែ ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរឥស្លាម នៅភូមិវាលឃ្មុំ ឃុំគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ​ និងទី​២.ឈ្មោះលី ម៉ាហុង ភេទប្រុសអាយុ ២៩ឆ្នាំជាតិខ្មែរឥស្លាមនៅភូមិវាលទឹកចេញ ឃុំគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ​ ។

ចំណែក​ជនរងគ្រោះឈ្មោះ ប៊ិន ម៉េងស៊ា ភេទ​ ប្រុស អាយុ៣៤ឆ្នាំ ជាតិខ្មែរនៅភូមិគោល ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ
មុខរបរ ឆ្មាំការពារចំការកៅស៊ូ។

គួរ​រំលឹក​ថា​ កាលពីយប់ថ្ងៃសៅរ៍ ១២រោច ខែភទ្របទឆ្នាំច សំរឹទ្ធិស័ក ព ស ២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែតុលាឆ្នាំ២០១៨ វេលាម៉ោង២០និង​ ៣០នាទី មានកររណីឃាតកម្មមួយបានកើតឡើងត្រង់ចំណុចឡូត៍កៅស៊ូ លេខ ៨១៧ A. ស្ថិតនៅភូមិ៦.១៦ ឃុំគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បង្កឡេីង​ដោយជនសង្ស័យចំនួន០២នាក់ខាងលើនេះ​។

តាមដំណេីរសាច់រឿងបានអោយដឹងថា មុនកើតហេតុជនរងគ្រោះបានជិះម៉ូតូពីផ្ទះបងប្អូនត្រលប់ទៅផ្ទះខ្លួនវិញ នៅតាមផ្លូវចំការកៅស៊ូក៏បានពេីបប្រទះជនសង្ស័យចំនួន០២នាក់គួរអោយសង្ស័យក៏បានឈប់ម៉ូតូបំរុងចុះទៅសាកសួរក៏ត្រូវជនទាំងពីរខាងលេីកាប់ និងអារកសំលាប់តែម្តង។ដោយបាត់ជនរងគ្រោះយូរពេក ប្រពន្ធក៏បានសាកសួរបងប្អូន និងនាំគ្នាដេីររកក៏ប្រទះឃេីញជនរងគ្រោះស្លាប់បាត់ទៅហេីយ។

តាមចំលេីយសារភាពជនសង្ស័យបានអោយដឹងថា កាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៨ ខ្លួនទាំង០២នាក់បាននឹងកំពុងជក់ថ្នាំនៅផ្លូវចំការកៅស៊ូ ក៏បានលឺសំលេងម៉ូតូ រួចក៏ឃេីញជនរងគ្រោះឈប់ម៉ូតូបំរុងមកចាប់ខ្លួន ក៏សំរេចចិត្តកាប់សំលាប់តែម្តង។

ផ្អែកតាមចំលេីយសារភាពខាងលេី សមត្ថកិច្ចជំនាញបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យខាងលេីទៅអយ្យការអមសាលាដំបូង ដេីម្បីចាត់ការតាមនិតិវិធីច្បាប់​៕​ វណ្ណៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print