បុរសម្នាក់ក្អួតឈាមរហូតស្លាប់ នៅខាងក្រោយក្រោយរដ្ឋករទឹកក្រុងកំពង់ចាម

ចែករំលែក៖

ខេត្តកំពង់ចាម ៖ មានសេចក្តីរាយការណ៍ និងអះអាងថា បុរសម្នាក់បានក្អួតចេញឈាមដេកស្លាប់នៅក្រោយរដ្ឋករទឹក ឋិតក្នុងភូមិទី១៤ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម កាលពីវេលាម៉ោង៥ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៨ ។

សមត្ថកិច្ចឲ្យដឹងថា ជនរងគ្រោះ (សព) ឈ្មោះ ឌិន សុខគា ទេភប្រុស អាយុ៤៩ឆ្នាំ នៅភូមិត្រពាំងតាសុក ឃុំទ្រានស្រុកកំពង់សៀម ខេត្តកំពង់ចាម មានប្រពន្ធ ឈ្មោះ ឃាន ស្រ៊ន អាយុ៣៨ឆ្នាំ រស់នៅភូមិ-ឃុំ ជាមួយគ្នា ។
សមត្ថកិច្ចបន្តថា តាមការឲ្យដឹងពីក្រុមគ្រួសារបានប្រាប់ថា ប្តីរបស់គាត់តែងតែផឹកស្រា និងជក់បារី ជោកជាំជាប្រចាំ។

ក្រោយការពិនិត្យពីគ្រូពេទ្យ និងសមត្ថកិច្ចបានសដ្ឋានថា សពស្លាប់ដោយសាក្អួតធ្លាក់ឈាម មិនពាក់​​​ព័ន្ធ​​និង​បទល្មើសព្រហ្មទណ្ឌនោះទេ ៕ វណ្ណៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print