អាវុធហត្ថខេត្តឃាត់ជនសង្ស័យប្រុសស្រី៣នាក់បញ្ជូនទៅសាលាដំបូង ពាក់ព័ន្ធករណីជួញដូរថ្នាំញៀន

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ ជនសង្សយ័ជួញដូរគ្រឿងញៀនចំនួន៣នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តនៅថ្ងៃ១៤តុលា២០១៨នេះ ក្រោយពេលឃាត់ខ្លួន កាលពីម៉ោង​ជាង៩យប់ថ្ងៃទី១១ខែ តុលា ឆ្នាំ២០១៨នៅចំណុច ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ។
១/ ឈ្មោះមុន ស្រីខួច ភេទស្រី អាយុ​ ២៥ឆ្នាំ​ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ  បច្នុប្បន្ន នៅភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ។
២/ឈ្មោះឈឹម សម្បត្តិ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរលក់ទឹកកក បច្នុប្បន្ន នៅភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ។
៣/ឈ្មោះសា ចិន្តា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ មិនពិតប្រាកដ បច្នុប្បន្ន នៅភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ។
សមត្ថកិច្ចដកហូតវត្ថុតាងរួមមាន ៖
១/​ គ្រឿងញៀនប្រភេទម្សៅ​ ចំនួន១៣ កញ្ចប់​ ទម្ងន់ ៣២.៦៧ក្រាម (ទាំងសម្បក)
២/ទូរស័ព្ទ​ចំនួន០៣គ្រឿង
៣/ដបជក់ចំនួន០៤
៤/ជញ្ជីងចំនួន ០១
៥/ថង់សំរាប់ខ្ចប់ថ្នាំញៀនមួយចំនួន។
ដោយឡែកជនសង្សយ័ម្នាក់ផ្សេងទៀតឈ្មោះឈឹម វណ្ណដេត ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិ ខ្មែរ មុខរបរមិនពិតប្រាកដ បច្នុប្បន្ននៅភូមិចំការរដ្ឋ ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ពាក់ពន្ធ័នឹងគ្រឿងញៀនដូចគ្នា ដែលកងរាជអាវុធហត្ថខេត្តព្រះសីហនុនិងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺសហការបង្ក្រាបបានកាលពីល្ងាចថ្ងៃ១២តុលា២០១៨ នៅចំណុចភូមិសំណង់ សង្កាត់រកាធំ  ក្រុងច្បារមន  ខេត្តកំពង់ស្ពឺ ក៍ត្រូវបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុជាមួយគ្នាដែរ។
សមត្ថកិច្ចដកហូតវត្ថុតាងរួមមាន ៖
១-គ្រឿងញៀនប្រភេទម្សៅចំនួន០៣កញ្ចប់ ទម្ងន់ទាំងសម្បក ៧៨.០៥ក្រាម
២-ម៉ូតូចំនួន០១គ្រ
៣-ទូរស័ព្ទ ចំនួន០១គ្រ
៤-លុយខ្មែរ១០ម៉ឺនរៀល
ព្រមទាំងសម្ភារៈពាក់ពន្ធ័មួយចំនួនទៀត៕ ឆ្លាម សមុទ្រ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print