ស្រ្តីម្នាក់បើករថយន្តហាយឡែនឌ័របុកម៉ូតូ pcx បណ្ដោលអោយបុរសម្នាក់ស្លាប់ភ្លាមនៅកន្លែងកើតហេតុ

ចែករំលែក៖

ភ្នំពេញៈ ស្រ្តីម្នាក់ខ្ចីរថយន្តហាយឡែនឌ័រ អ្នកស្គាល់គេបើកមិនប្រយ័តក៏ជ្រុលទៅ បុកម៉ូតូ pcx បណ្ដោលអោយ បុរសម្នាក់ស្លាប់ភ្លាមនៅកន្លែងកើតហេតុ។ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩ និង 00 នាទីព្រឹក ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៨ នៅចំណុច ជិតផ្ទះសំណាក់​ “ណាយ” តាមបណ្តោយផ្លូវ១០៧ ក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ។
ជនរងគ្រោះមានឈ្មោះ ថៃ ហួរ ភេទប្រុសអាយុ៤៣ឆ្នាំ ស្នាក់នៅផ្ទះលេខ១៧៣Eoផ្លូវលេខ២១៧ សង្កាត់អូរឬស្សី៣ ខណ្ឌ៧មករា ក្នុងខ្លួនរបស់ជនរងគ្រោះមានលុយ៨០០០ដុល្លា (ប្រាំបីពាន់ដុល្លា)ទួរស័ព្ទដៃមួយគ្រឿងនិងខ្សែកមួយត្រូវ សមត្ថកិច្ចប្រគល់អោយទៅក្រុមគ្រួសារសព។
ម្ចាស់រថយន្តមានឈ្មោះ លី សុខ ភេទប្រុសអាយុ២៣ឆ្នាំ ស្នាក់នៅ សង្កាត់អូរឬស្សី៤ ខណ្ឌ៧មករា។
ចំណែកស្រ្តីដែលបើករថយន្តបង្កហេតុបានចុះពីរថយន្ត រួចរត់គេចខ្លួនបាត់ស្រមោល ។
បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញបុរសម្នាក់បានជិះម៉ូតូ pcx ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1GM.6079 បានធ្វើដំណើរតាមបណ្ដោយផ្លូវ 107ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុខាងលើក៏មានរថយន្តហាយឡិនឌ័រពណ៌ទឹកប្រាក់មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2AW.8356 បើកបរដោយស្រ្តី ម្នាក់រួមនិងមានអ្នករួមដំណើរជាមួយទៀត ក្នុងទិសដៅពីត្បូងទៅជើងក៏បានរេចង្កូតមកខាងឆ្វេងបើកបុកម៉ូតូ pcxបុក យ៉ាងពេញទំហឹងអូសទាំងអ្នកបើកបរម៉ូតូទៅផ្ទប់ជាមួយផឿងផ្កានិងបង្គោលភ្លើង បណ្ដាលឲ្យបុរសនោះស្លាប់ នៅកន្លែងកើតហេតុតែម្តង។ ភ្លាមៗនោះ អ្នកបើកបររថយន្តបង្កហេតុបានចុះពីរថយន្ត រួចរត់គេចខ្លួនបាត់ស្រមោល បន្សល់ទុកតែអ្នករួមដំណើរជាមួយនៅលើរថយន្តត្រូវបានប្រជាពលរដ្ឋនាំជួយគ្នាឃាត់ រួចរាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះមកដល់កន្លែងកើតហេតុ។
បើតាមសំដីរបស់សមត្ថកិច្ចបានបង្ហើបប្រាប់ឲ្យដឹងថាស្ត្រីដែលបើករថយន្តបុកបុរសដែលស្លាប់ខាងលើនេះការពិតគឺខ្ចីរថយន្តរបស់ឈ្មោះ លី សុខ ដែរជាអ្នកស្គាល់គ្នានៅកន្លែងហាត់ប្រាណដើម្បីសាករថយន្តស្រាប់តែមកដល់ចំណុចកើតហេតុខាងលើក៏បានរេចង្កូតមកខាងឆ្វេងបើកបុកម៉ូតូ pcxបុក យ៉ាងពេញទំហឹងអូសទាំងអ្នកបើកបរម៉ូតូទៅផ្ទប់ជាមួយផឿងផ្កានិងបង្គោលភ្លើង បណ្ដាលឲ្យបុរសនោះស្លាប់ តែម្តង។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្នានបាន ចុះដល់កន្លែងកើតហេតុ វាស់វែងនិងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយទៅតាមនិតិវិធីច្បាប់។ ចំណែកសពជនរងគ្រោះត្រូវក្រុមសមត្ថកិច្ចប្រគល់អោយទៅក្រុមគ្រួសារសពយកទៅធ្វើបុណ្យផងដែរ ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print