ប្រទះឃើញសាកសពបុរសម្នាក់ចងក.ធ្វើអត្ដឃាតនៅលើដើមស្វាយនៅស្រុកល្វាឯម

ចែករំលែក៖

កណ្ដាលៈ ពលរដ្ឋបានប្រទះឃើញសាកសពបុរសម្នាក់ចងក.ធ្វើអត្ដឃាតសម្លាប់ខ្លួនជាមួយនឹងខ្សែនីឡុងនៅលើដើមស្វាយយ៉ាងអណោចអធ័ម បង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង១៩និង១០នាទី ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៨ ត្រង់ចំណុចដីចំការស្វាយរបស់ឈ្មោះ ឆាយ អ៊ីម ស្ថិតក្នុងភូមិពោធិ៍ធំ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល ។

មន្រ្ដីនគរបាលផ្នែកកោសល្យវិច្ច័យស្រុកល្វាឯមបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ មិន ហ៊ុច ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិពោធិ៍ធំ  ឃុំអរិយក្សត្រ ស្រុក ល្វាឯម  ខេត្ត កណ្តាល  ។វត្ថុតាង ចាប់យកខ្សែនីឡុង ពណ៌ស ប្រវែង ១,៧០ម៉ែត្រ ។

ប្រភពដដែលបន្ដថា តាមការឆ្លើយបំភ្លឺរបស់ឈ្មោះ ស៊ុន ស្រូយ ភេទស្រី  អាយុ៤១ឆ្នាំត្រូវជាប្រពន្ធបានឲ្យដឹងថា ជនរងគ្រោះមានជម្ងឺប្រចាំកាយ(រោគបេះដូង) កន្លងមកជនរងគ្រោះ(ត្រូវជាប្ដី)តែងតែមានបំណងចង់សម្លាប់ខ្លួនជាច្រើនដងរួចមកហើយ មានទាំងលេបថ្នាំ ផងដែរកាលពីអំឡុង២ឬ៣ឆ្នាំមុនតែត្រូវបងប្អូន និងអ្នកជិតខាងដឹងរារាំងមិនទាន់ពេលវេលា ។ លុះមកដល់ល្ងាចថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោងប្រមាណ៦ ជនរងគ្រោះបានទៅផ្ទះអ្នកលក់ចាប់ហូយ រួចផឹកស្រាថ្នាំមួយកែវបន្ទាប់មកក៏ដើរចេញមកវិញ ។ រហូតដល់ម៉ោង៧យប់ មានពលរដ្ឋម្នាក់ជាអ្នករកត្រីនៅទន្លេរស្រាប់តែឃើញជនរងគ្រោះស្លាប់ដោយចងក.ធ្វើអត្ដឃាតសម្លាប់ខ្លួននៅលើដើមស្វាយ ភ្លាមនោះក៏រាយការណ៍ដល់ប្រជាពលរដ្ឋជិតខាងនិងសមត្ថកិច្ចដើម្បីធ្វើការពិនិត្យ។

ក្រោយពីសមត្ថកិច្ចទទួលបានព័ត៌ករណីខាងលើរួច សមត្ថកិច្ចជំនាញស្រុកបានចុះមកធ្វើការពិនិត្យរួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារចងក.ធ្វើអត្ដឃាតសម្លាប់ខ្លួនប្រាកដមែន ។បន្ទាប់ពីពិនិត្យរួច សមត្ថកិច្ចជំនាញបានប្រគល់សាកសពទៅឲ្យក្រុមគ្រួសារជនរងគ្រោះយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ស្អាងជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print