ស្ត្រី​មេម៉ាយមានជំងឺប្រចាំកាយប៉ងលោតទឹកសម្លាប់ខ្លួនតែត្រូវប្រជាពលរដ្ឋជួយទាន់

ចែករំលែក៖

​ភ្នំពេញ ៖ ស្ត្រី​មេម៉ាយ​ម្នាក់​មក​លោតទឹក​សម្លាប់​ខ្លួន​ពីលើ​ស្ពាន​ជ្រោយចង្វា ប៉ុន្តែ​មិន​ទាន់​បាន​លោត​ផង​ ត្រូវបាន​អ្នក​ធ្វើដំណើរ​​ជួយ​ឃាត់​ទាន់ ។ ហេតុការណ៍​​នេះ បង្ក​ឱ្យ​មាន​ការ​ភ្ញាក់ផ្អើល​ឡើង កាលពី​ម៉ោង​៤​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី១៣ ខែតុលា នៅ​លើ​ស្ពាន​ជ្រោយចង្វា​ថ្មី ស្ថិត​ក្នុង​សង្កាត់​-ខណ្ឌ​ជ្រោយចង្វា ។

សមត្ថកិច្ចបានឲ្យដឹងថា ស្រ្តីដែលប៉ង​ធ្វើ​អត្តឃាត​មានឈ្មោះយឹ​ម អឿ​ន អាយុ​៤២ឆ្នាំ ស្នាក់នៅ
​សង្កាត់​អូរ​ឫស្សី​ទី​១ ខណ្ឌ​៧​មក​រា ។

ប្រភពពត៌មាននៅកន្លែងកើតហតុបាន​ឲ្យ​ដឹង​ថា នា​ម៉ោងជាង​៤​រសៀល​ គេ​ឃើញ​ស្ត្រី​រូប​នេះ​ធ្វើ​ដំណើរ​តាម​ម៉ូតូឌុប​ឡើង​ស្ពាន​ក្នុង​ទិស​ដៅ​ពី​ខាង​លិចទៅ​ខាងកើតខណៈមក​ជិត​ដល់​កណ្តាល​ស្ពាន ស្រាប់តែ​ចុះ​ពី​ម៉ូតូ​រួច​តោង​បង្កាន់ដៃស្ពានបំ​រ៉ុង​លោត​ចុះ​ទៅ​ក្នុង​ទន្លេ​ ភ្លាមនោះក៏មាន​ជនជាតិ​កូរ៉េ​ និង​អ្នក​ធ្វើ​ដំណើរ​ឆ្លងកាត់​លើស្ពាន​ ក៏​នាំ​គ្នា​ជួយឃាត់​ទាន់ ​រួច​បញ្ជូន​ទៅ​ប៉ុស្តិ៍​នគរបាល​ជ្រោយចង្វា​ដើម្បី​សាកសួរ ។ នៅ​ចំពោះ​មុខមន្ត្រី​នគរបាល ស្ត្រី​រូប​នេះ​និយាយ​ទាំង​ទឹកភ្នែក​ថា មូលហេតុ​ដែល​ធ្វើ​ឱ្យ​គាត់គិត​ខ្លី​ដោយសារ​តែ​មាន​ជំងឺ​ប្រចាំ​កាយ ។

គាត់​ជា​ស្ត្រី​មេម៉ាយ​មានកូន​ចំនួន​៣​នាក់​(​ស្រី​១​ប្រុស​២)ហើយ​រយៈពេល​ប្រមាណ​៤​ទៅ​៥​ខែ​នេះ​ គាត់​មាន​ជំងឺ​បេះដូង​រីក ទោះបី​ក្រុម​គ្រួសារ​និង​កូន​ៗ​នាំ​ទៅ​ព្យាបាល​យ៉ាងណា​ក៏​មិន​ធូ​ស្រាល​ឡើយ ។ ដោយសារ​តែ​ព្យាបាល​អស់ប្រាក់នាំ​លំបាក​ដល់កូន​ៗ ទើប​គាត់​គិត​ខ្លី​ទើប​ហៅ​ម៉ូតូឌុប​ជិះ​មក​លោតទឹក​សម្លាប់​ខ្លួន​តែ​ម្តង ។ បន្ទាប់​ពី​នាំ​ទៅ​សាកសួរ នគរបាល​ក៏​បាន​ធ្វើការ​អប់រំ និង​ទាក់ទង​ហៅ​កូន​ៗ​ឱ្យមក​ទទួលយក​ត្រឡប់​ទៅ​ផ្ទះ​វិញ ៕ ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print