សមត្ថកិច្ច២ក្រុងស្រុកសហការគ្នាពួនស្ទាក់ចោរលួចម៉ូតូជិះគេចខ្លួន

ចែករំលែក៖

ខេត្តស្វាយរៀងះ បុរសជាជនសង្ស័យលួចម៉ូតូម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងសហការជាមួយសមត្ថកិច្ចស្រុករំដួលធ្វើការពួនស្ទាក់និងឃាត់ខ្លួនបន្ទាប់ពីធ្វើសកម្មភាពរួចហើយជិះគេចខ្លួនកាលពីថ្ងៃសៅរ៍ ០៤កើត ខែ អស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី ១៣ ខែ តុលា ឆ្នាំ២០១៨ វេលាម៉ោង១២ និង៣០នាទីព្រឹក នៅភូមិព្រះទន្លេ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។

បើតាមសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានអោយកាសែតនគរវត្តដឹងថាបុរសសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ ម៉ន វិទូ ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិបាក់រនាស់ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។

ចំណែកម៉ូតូដែលលួចកាច់ករម៉ាកយ៉ាម៉ាហាស៊ីរួស ព៌ណខៀវ អត់ស្លាកលេខដែលមានម្ចាស់កម្មសិទ្ធិរបស់ឈ្មោះ ប្រាក់ ក្រពុំ ភេទស្រី អាយុ ៤៦ឆ្នាំ មុខរបរធ្វើស្រែ មានទីលំនៅកន្លែងកើតហេតុខាងលើ។

ប្រភពបន្តថាបន្ទាប់ពីទទួលព័ត៏មានពីម្ចាស់ម៉ូតូថាមានជនសង្ស័យបានធ្វើសកម្មភាពលួចកាច់ករម៉ូតូរបស់គាត់ក្នុងភូមិបាក់រនាស់ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ហើយបានជិះគេចខ្លួនភ្លាមសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងសហការជាមួយសមត្ថកិ្ចច្ចស្រុករំដួលបានរាយការណ៏តាមវិទ្យុទាក់ទងដាក់កំលាំងធ្វើការពួនស្ទាក់រហូតឈានទៅរកការឃាត់ខ្លួនបានក្នុងទឹកដីស្រុករំដួលរួមនឹងវត្ថុតាងម៉ូតូ ០១គ្រឿង ផងដែែរ ។

បច្ចុប្បន្នជនសង្ស័យសមត្ថកិច្ចបានឃាត់ខ្លួនមកសាកសួរនៅអធិការដ្ឋាននគរបាលក្រុងស្វាយរៀង កសាងសំណុំរឿងចាត់ការតាមច្បាប់ ៕   យឹម សុថាន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print