ម៉ូតូ២គ្រឿងបុកគ្នាខ្ទាតចូលរថយន្តមកពីក្រោយរបួសធ្ងន់ស្រាល៥នាក់

ចែករំលែក៖

ខេត្តស្វាយរៀងះ យ៉ាងហោចណាស់មនុស្សប្រុសស្រី៥នាក់រងរបួសធ្ងន់ស្រាលបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់អ្នកភូមិខណះម៉ូតូ២គ្រឿងបុកបញ្រាស់គ្នាហើយជ្រុលចង្កូតចូលរថយន្តមកពីក្រោយអូសប្រមាណជាង១០ម៉ែត្រកាលពីវេលាម៉ោង៦ល្ងាចនៅថ្ងៃទី១៣ខែតុលាឆ្នាំ២០១៨នៅត្រង់ចំណុចក្នុងភូមិចេកឃុំសំរោង ស្រុក  ចន្រ្ទា ខេត្ត ស្វាយរៀង។

យោងតាមសមត្ថកិច្ចនគរបាលស្រុកចន្ទ្រាបានអោយដឹងថាភាគីរងគ្រោះទាំងសងខាងមានឈ្មោះ ម៉ន សីយា ភេទ ស្រី អាយុ ២១ឆ្នាំ  មុខរបរបុគលិកការសុីណូ67 រស់នៅភូមិតែង ម៉ៅ ឃុំ ចន្រ្ទា ស្រុក  ចន្រ្ទា ខេត្ត ស្វាយរៀង និងអ្នករូមដំណេី ឈ្មោះទៀង ស្រីភេទស្រីអាយុ២៤ឆ្នាំមុខរបរបុគលិកកាសុីណូ៦៧រស់នៅភូមិត្នោតឃំុត្នោតស្រុកកំពង់រោទ៍ខេត្តស្វាយរៀង និងឈ្មោះ មុំ  ភេទស្រីអាយុ២៣ឆ្នាំមុខរបរបុគលិកកាសុីណូ៦៧ រស់នៅភូមិដូនទៃឃំុទូលស្តីស្រុកចន្រ្ទាខេត្តស្វាយរៀង ខណះជិះម៉ូតូម៉ាកហុងដាសេ១២៥ស៊េរី០១៨ពណ៏ទឹកប្រាក់ ពាក់ស្លាកលេខ ស្វាយរៀង1C 0874  ។

ចំពោះភាគីម្ខាងទៀតមាន ឈ្មោះ ថោង  សុវណ្ណ   ភេទប្រុសអាយុ  ១៩ឆ្នាំ  មុរបរបុគលិកកាសុីណូ៩៩៩ រស់នៅ ភូមិចេកឃំុសំរោងស្រុកចន្រ្ទាខេត្តស្វាយរៀងនិងអ្នករូមដំណេីរឈ្មោះ សល ភេទប្រុសអាយុ.២៥ឆ្នាំ មុខរបរបុគ្គលិកកាសុីណូ៩៩៩ ដោយជិះម៉ូតូម៉ាកហុងដាសេ១២៥ ស៊េរី០១៦ ពណ៏ខ្មៅ  ពាក់ស្លាកលេខស្វាយរៀង 1H  6341ខូចខាតយ៉ាងដំណំ។

ប្រភពបន្តថាចំណែកអ្នកបើករថយន្តត្រូវបានស្គាល់ឈ្មោះ ភក្រ័ភេទប្រុសអាយុ២៧ឆ្នាំរស់នៅភូមិពោធិឃំុមេសថ្ងកស្រុកចន្រ្ទាខេត្តស្វាយរៀង។

បើតាមសាក្សីបានអោយដឹងថាមុនកើតហេតុមានម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ស៊េរី០១៨ពណ៏ទឹកប្រាក់ ពាក់ស្លាកលេខ ស្វាយរៀង1C 0874ជិះគ្នា៣នាក់ដោយធ្វើដំណើរពីលិចមកកើតខណះនោះស្រាប់តែមានម៉ូតូម៉ាកហុងដាសេ១២៥ ស៊េរី០១៦ ពណ៏ខ្មៅ  ពាក់ស្លាកលេខស្វាយរៀង 1H : 6341ជិះគ្នា២នាក់ក្នុងទិសដៅបញ្ច្រាសគ្នាពីកើតមកលិចក៏បុកពេញទំហឹងលាន់ដូចដូចរន្ទះហើយស្រាប់តែខ្ទាតចូលុខរថយន្តបណ្តាលអោយអូសចម្ងាយប្រហែល១៥ម៉ែត្ររណូករណែលពេញផ្លូវតែម្ដង។

ក្រោយមកអ្នកជិះម៉ូតូទាំង២គ្រឿងដែលរងរបួស  ទាំង៥នាក់ត្រូវបានបញ្ជួនបន្តទៅមន្ទីពេទ្យ ប្រទេសវៀតណាមភ្លាមៗផងដែរ។

ក្រោយមកសមត្ថកិច្ចបានធ្វើការវាស់វែងនិងអូសយកវត្តុតាងទាំង៣គ្រឿងបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកចន្រ្ទាដេីម្បីចាត់ការតាមច្បាប់ ៕ យឹម សុថាន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print