ប្រជាពលរដ្ឋ​ប្រទះឃើញសពបុរសម្នាក់ ត្រូវគេសម្លាប់

ចែករំលែក៖

ប៉ោយប៉ែត​ ៖​ សពបុរសម្នាក់ ត្រូវបានគេរាយការប្រាប់សមត្ថកិច្ចថាបានប្រទះឃើញដេកស្លាប់ក្នុងគុម្ពស្រូវ កាលពីវេលាម៉ោង១២និង១៥នាទី ថ្ងៃទី១៥ខែតុលាឆ្នាំ២០១៨ក្បែរផ្លូវជាតិលេខ៥ ចំណុចសាលាអិនតាំ ស្ថិតក្នុងភូមិទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័័យ ។

លោកសិទ្ធ ឡោះ ស្នងការរង ទទួលផែន នគរបាលព្រហ្មទណ្ឌ បានឲ្យដឹងថា៖ សពជនរងគ្រោះ មិនទាន់ត្រូវបានគេស្គាល់អត្តសញ្ញាណនៅឡើយទេ សពមានមានអាយុប្រហែល៣០ឆ្នាំ សប្បុរខ្មៅស្រអែម កំពស់ ១,៦៣ ស្លៀកខោខាវបូយ អាវផ្កា មានចាក់សក្ត័្តលើដើមទ្រូងសងខាង។

លោក បានបញ្ជាក់ថា៖សពជនរងគ្រោះ ត្រូវបានគេសម្លាប់ រួចយកទៅទំលាក់ចោលនៅគុម្ពស្រូវ តាមការត្រួតពិនិត្យជនរងគ្រោះសង្ស័យជាករណីឃាតកម្មនេះ ដែលបានកើតឡើងនៅយប់ថ្ងៃទី១៤ខែតុលាឆ្នាំ២០១៨ លុះវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី១៥ខែតុលាឆ្នាំ២០១៨ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ រួចរាយការណ៍មកសមត្ថកិច្ច ដើម្បីចុះត្រួតពិនិត្យមើលឃើញដូចករណីប្រជាពលរដ្ឋប្រាប់មែន។

ចំពោះករណីឃាតកម្មនេះ សមត្ថកិច្ចនៅមិនទាន់ដឹងថា ជាករណីគំនុំ និងជាករណីប្លន់ ឬ ជាករណីពាលស៊ីពាលនោះទេ ។នៅពេលនេះ សមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវរកមុខសញ្ញាឃាតករ ដើម្បីចាត់ការតាមផ្លូវច្បាប់។បើសិនជាឈាមស្រែកស្បែកហៅ ជនប្រព្រឹត្តក្នុងករណីនេះ មិនអាចរត់រួចពីសំណាញ់ច្បាប់នោះឡើយ ។

លោកស្នងការរង ក៏បានអំពាវនាវដល់ បងប្អូនបើបានស្គាល់សពជនរងគ្រោះ សូមមេត្តា ប្រាប់សាច់ញាតិ បងប្អូនសព មកទទួលយកសព បច្ចុប្បន្នកំពុងតម្កល់ទុកនៅវត្តទឹកថ្លា ៕វណ្ណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print