ខ្លោចចិត្ត សំ ប៉ូលីដា​ រសាត់អណ្តែតជាមួយកូន២នាក់នៅបាត់ដំបង

ចែករំលែក៖

ភ្នំពេញ៖ តារាស្រីសម្តីបាន អ្នកនាង សំប៉ូលីដា ដែលជីវិតស្នេហាជួបតែរឿងទុក្ខសោកស្ទើរពេញមួយជីវិតនោះបានរសាត់អណ្តែតជាមួយកូនស្រីដល់ទឹកដីនៃខេត្តបាត់ដំបងដោយគ្មានលទ្ធភាពចិញ្ចឹមកូន។ ស្ទើអស់ផ្លូវដើរក្រោយពីនាងនិងប្តីមានទំនាស់ចែកផ្លូវគ្នាដើរ រួចរត់ទៅរស់នៅបាត់បំបងជាស្រុកកំណើត។

ដំណឹងនៃការទាស់ទែងជាមួយប្តីមន្ត្រី​ប៉េអឹម​លោក ស្វាយ ស៊ីសុថា ហៅ ខ្យា បានបែកធ្លាយកាលពីអំឡុងខែកញ្ញា មកម្ល៉េះ ទោះជាយ៉ាងណាស្នេហាបានកូនប្រុស១ស្រី១នេះបានលេចចេញរឿងរកាំរកូសកាលពីអំឡុងខែមិថុនាមកម្ល៉េះ។

ក្រោយពេលបែកគ្នាស្វាមីនាងបានសម្រេចចិត្តយកភរិយាបន្ទាប់ហើយនាងសុខចិត្តដើរចេញដោយនាំយកកូនប្រុសស្រីមកជាមួយខ្លួន មករស់នៅខេត្តបាត់ដំបង ទាំងលំបាកវេទនា។
​មិនទាន់អាចស្វែងរកការបញ្ជាក់ពីតារាស្រីរូបនេះបាននៅឡើយទេ ប៉ុន្តែយោងតាមប្រភពច្បាស់ការណ៍បានបញ្ជាក់ថា សំប៉ូលីដាបានទៅរស់នៅខេត្តបាត់ដំបងជាងមួយខែមកហើយនៅម្តុំថ្នល់រទេះភ្លើងដែលទឹកដីកំណើតភូមិស្រុកនាង។

ប្រភពបន្តថា ពេលនេះប្តីនាងបានភ្ជាប់ស្នេហាជាមួយនារីថ្មីហើយក្រោយបែកពីសំប៉ូលីដា និងក្រោយពីស្វាមីនាងទទួលបានប្រាក់មួយចំនួនធំពីម្តាយដែលត្រូវប៉ាន់ដី។ ប្រភពលើកឡើងដែរថា ពិបាកបន្ទោសខាងស្វាមីដែរថាចិត្តមិនបានគឺក្រោយពេលបែកស្វាមីក៏ទាមទារយកកូនទៅចិញ្ចេមបីបាច់ដែរ ប៉ុន្តែអ្នកនាង សំ ប៉ូលីដា មិន ព្រមហើយការបែកគ្នាក៏ដោយសារនាងនិយាយមិនសូវស្តាប់គ្នា និងចូលចិត្តផឹកស្រាបៀរមិនលូសថ្ងៃនោះដែរ។

ខណៈនេះនាងនៅតែចេញចូលភ្នំពេញបាត់ដំបងដោយទុកកូននៅបាត់ដំបងហើយនាងឆ្លៀតចេញថតរឿងតិចតួចដើម្បីចិញ្ចឹមជីវិត ។ អ្វីដែលសង្វេកគឺកូនប្រុសស្រីដែលនៅតូចៗខ្វះភាពកក់ក្តៅ ខ្វះចំណីអាហារគ្រប់គ្រាន់ខណៈដែលបែកពីឪពុក និងម្តាយ។

គួរបញ្ជាក់ដែរថាអាពាហ៍​ពិពាហ៍​របស់​តារា​សម្តែង​ចម្រៀង សំ ប៉ូលីដា និង​មន្ត្រី​ប៉េអឹម​លោក ស្វាយ ស៊ីសុថា បាន​ប្រព្រឹត្ត​ទៅ ​កាល​ពី​ថ្ងៃ​ទី​១២ ខែ​មិថុនាឆ្នាំ២០១២។ ក្នុងអំឡូងខែសីហា ឆ្នាំ២០១៦ នាងក៏ធ្លាប់ផ្ទុះចេញនូវដំណឹងទំនាស់ជាមួយប្តីរហូត ប្តីវាយនាងជាំមុខមាត់ និងបាក់ជើងផង ហើយពេលនេះស្នេហាចុងក្រោយរបស់នាងក៏ឈានដល់ផ្លូវបញ្ចប់ដែរ៕ ដោយ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print