នារីម្នាក់ដើរឆ្លងផ្លូវត្រូវម៉ូតូបើកបរនឹងរួមដំណើរដោយយុវជន២នាក់បុកបណ្តាលឲ្យរបួសធ្ងន់ទាំង៣នាក់

ចែករំលែក៖

ភ្នំពេញ: នារីម្នាក់ដើរឆ្លងផ្លូវត្រូវម៉ូតូមួយគ្រឿងបើកបរនឹងរួមដំណើរដោយយុវជន២នាក់ មកបុកពេញទំហឹង បណ្តាលឲ្យរងរបួសធ្ងន់ទាំង៣នាក់។

ហេតុការណ៍នេះកើតឡើងកាលពីម៉ោង៣ទៀបភ្លឺ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវ១៨២ ខាងមុខខារ៉ាអូខេនគរសំរិទ្ធិ ក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ប្រភពត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុនារីរងគ្រោះបានដើរចេញពីខារ៉ាអូខេអាគារB ឆ្លងទៅអាគារA ខណៈមកដល់ចំណុចកើតហេតុ ពេលដើរឆ្លងផ្លូវជិតផុតហើយត្រូវបានយុវជន២នាក់បើកម៉ូតូមួយគ្រឿងម៉ាកមហុងដាឌ្រីសង់ស៊េរី០១៧ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1FN-0128 តាមបណ្តោយផ្លូវ១៨២ បុកពេញទំហឹងបណ្តាលឲ្យជនរងគ្រោះដួលបោកនឹងថ្នល់រងរបួសធ្ងន់ ត្រូវបានបុគ្គលិករួមការងារជាមួយគ្នា លើកដាក់លើម៉ូតូកង់បីបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យលោកសង្ឃភ្លាមៗ។ ដោយសភាពធ្ងន់ធ្ងរពេកត្រូវបានបញ្ជូនបន្តទៅមន្ទីរពេទ្យកាល់ម៉ែត។ រីឯអ្នកបើកម៉ូតូ រងរបួសធ្ងន់ទាំង២នាក់ ដូចគ្នា ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះតាមក្រោយផងដែរ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរចុះមកយកម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក រង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕ ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print