ជនសង្ស័យ​២នាក់ប្រើកាំបិតភ្ជង់ប្លន់ជន​ជាតិ​ចិននៅមុខផ្សារទំនើបសូរិយាយកលុយអស់ជាង​៣ម៉ឺន​ដុល្លារគេចខ្លួនបាត់

ចែករំលែក៖

ភ្នំពេញៈ ​ជនសង្ស័យ​២នាក់ ប្រដាប់ដោយកាំបិតភ្ជង់ ប្លន់យកលុយអស់ចំនួន​ជាង​៣ម៉ឺន​ដុល្លារអាមេរិក ពីជន​ជាតិ​ចិន ​ ​ដល់ក្នុងហាងលក់​ភេសជ្ជៈ​មួយកន្លែង រួចគេចខ្លួនបាត់ដោយសុវត្ថិភាព​ មិនរំខានដល់កម្លាំងសមត្ថកិច្ចបន្តិចឡើយ។

ហេតុការណ៍នេះបានកើតឡើងនៅម៉ោងជាង១១យប់ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨ នៅតាមបណ្ដោយវិថីត្រសក់ផ្អែម (៦៣) ទល់មុខផ្សារទំនើបសូរិយា ចំណុចហាងលក់ភេសជ្ជៈរបស់ចិនយីហោ “ឈិន​ ស៊ិន​”​ ស្ថិតក្នុងសង្កាត់ផ្សារថ្មី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប្រភពពត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ​ មិនដឹងថា ជនសង្ស័យទាំង២នាក់ តាមជនរងគ្រោះមកពីណានោះទេ គាត់បានត្រឹមតែឃើញ​ជនសង្ស័យ​ទាំង២ ចូលទៅក្នុងហាងកើតហេតុ ហើយមួយសន្ទុះក្រោយមក ក៏ឃើញជនសង្ស័យទាំង២នាក់ ចេញមកវិញ​ រួចនាំគ្នាប្រញាប់ប្រញាល់ឡើងម៉ូតូសណ្តោងរ៉ឺម៉កកង់បី បើកចេញពីហាងបាត់ទៅ។ ភ្លាមនោះក៏ឃើញជនជាតិចិនជាជនរងគ្រោះ បានរត់ចេញមកក្រៅ ស្រែក​ឆោឡោ​ឡើង ហើយនៅក្បែរនោះក៏មានអ្នកចេះភាសាចិន សួរនាំគាត់ ទើបដឹងថា ជាករណីប្លន់យក លុយអស់ចំនួន​ជាង​៣ម៉ឺន​ដុល្លារ ​បានដោយសុវត្ថិភាព​ ទើប​បង្កការភ្ញាក់ផ្អើលដល់​សមត្ថកិច្ច ចុះ​មកកន្លែងកើតហេតុ​តែម្ដង។

ពាក់ព័ន្ធ​នឹងករណីនេះ អធិការរងនគរបាលខណ្ឌដូនពេញ​ម្នាក់ បញ្ជាក់ប្រាប់ឲ្យដឹងថា​ ចំពោះករណីប្លន់ជនជាតិ ចិន​ យកលុយអស់​ជាង៣ម៉ឺនដុល្លារនេះ ពិតជាមានប្រាកដមែន ហើយសមត្ថកិច្ចបាននាំ​ជនជាតិចិនជាជន​រងគ្រោះ ទៅសាកសួរប៉ុស្តិ៍​នគរបាល​ផ្សារថ្មីទី១ហើយ ៕ ជ្រោយពេជ្រ

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print