ភ្នំពេញ ៖ ដើម្បីពង្រឹងសុវត្ថិភាពជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ក៍ដូចប្រជាពលរដ្ឋទូទៅដែលឆ្លងកាត់ខណ្ឌ រដ្ឋបាលខណ្ឌព្រែកព្នៅ តែងតែដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះជាប្រចាំ។
មន្ត្រីសាលាខណ្ឌកម្លាំងប៉ូលិសកម្លាំងកងរាជអាវុធកម្លាំងសណ្តាប់ធ្នាប់ខណ្ឌចូលរួមផងដែរបទល្មើសឆ្លងកាត់មិនមានអ្វីគួរឲ្យចាប់អារម្មណ៍ដូចកាលពីកន្លងមកនោះទេ។
នៅយប់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨ រដ្ឋបាលខណ្ឌព្រែកព្នៅ ដឹកនាំដោយលោក ស៊ីម សុផង់ នាយករដ្ឋបាលខណ្ឌព្រែកព្នៅ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ កម្លាំងចូលរួមសរុបចំនួន ៤៣នាក់ ចុះត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរផ្លូវគោក និងឆែកអាវុធជាតិផ្ទុះ នៅគោលដៅមុខសាលាអនុវិទ្យាល័យព្រែកព្នៅ ផ្លូវជាតិលេខ៥ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ។
លោក ស៊ីម សុផង់ បានប្រាប់ឱ្យដឹងថា បន្ទាប់ពីទទួលបានបទបញ្ជាពីលោក សុខ សម្បត្តិ អភិបាលនៃគណៈអភិបាលខណ្ឌខណ្ឌព្រែកព្នៅ លោកនិងមន្ត្រីសាលាខណ្ឌជាច្រើននាក់ទៀតបានដឹកនាំកម្លាំងចម្រុះសរុបចំនួន ៤៣នាក់ ក្នុងនោះកម្លាំងប៉ូលិស សង្កាត់-ខណ្ឌចំនួន ១៥នាក់ កម្លាំងកងរាជអាវុធហត្ថខណ្ឌចំនួន១០នាក់មន្ត្រីសាលាខណ្ឌចំនួន ០៨នាក់ កម្លាំងសណ្តាប់ធ្នាប់ខណ្ឌ-សង្កាត់ចំនួន ១០នាក់ ចាប់ពីវេលាម៉ោង ២០ និង៣០នាទី រហូតវេលាម៉ោង២១ និង៣០នាទី ទើបត្រូវបានបញ្ចប់។
ជាលទ្ធផល ៖ត្រួតពិនិត្យ រថយន្តធំធន់ធ្ងន់ឆ្លងកាត់ចំនួន ២៩គ្រឿង ក្នុងនោះបានអប់រំណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់ការដឹកលើសទំងន់ចំនួន ៧គ្រឿង ត្រួតពិនិត្យរថយន្តតូចឆ្លងកាត់ចំនួន ២៣គ្រឿង ក្នុងនោះបានអប់រំណែនាំធ្វើកិច្ចសន្យាបញ្ឈប់ការដឹកសំពីងសំពោងចំនួន ៥គ្រឿង រថយន្តតទ្រុងវែងខុសលក្ខណៈបច្ចេកទេសគ្មាន ត្រួតពិនិត្យម៉ូតូឆ្លងកាត់ចំនួន ៣៨គ្រឿង អាវុធជាតិផ្ទុះឆ្លងកាត់គ្មាន។ គ្រឿងញៀនឆ្លងកាត់គ្មាន។
លោក នាយករដ្ឋបាលប្រាប់ឲ្យដឹងទៀតថា សកម្មភាពដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ របស់រដ្ឋបាលខណ្ឌព្រែកព្នៅ មានជារៀងរាល់យប់តែម្តង ដើម្បីត្រួតពិនិត្យបទល្មើសគ្រប់ប្រភេទ ធ្វើយ៉ាងណារក្សាឱ្យបាននូវសុខសុវត្ថិភាពជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ក៏ដូចជាប្រជាពលរដ្ឋទូទៅផងដែរ៕ធឿនព្រែកជ័យ