កណ្តាល៖នៅថ្ងៃទី១៥ តុលា ២០១៨ លោក គឹម រត្ន័ណារិន ចៅក្រមសើុបសួរ និងជាអនុប្រធានសាលាដំបូខេត្តកណ្តាលបានសម្រេចចេគដីការឃុំខ្លួន អ៑ុំតណ្ហារក្រាសរំលោភក្មួយស្រីខ្លួនឯងបានសម្រេចដាក់ពន្ធនាគារបណ្តោះអាសន្នពីបទ”ប្រទូសកេរខ្មាស មានស្ថានទម្ងន់ទោស” ដែលប្រព្រឹត្តនៅ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល កាលពីថ្ងៃទី១២ តុលា ២០១៨ តាមមាត្រា២៤៧ នៃក្រមព្រហ្មទណ្ឌ។
ជនត្រូវចោទឈ្មោះ អ៊ួន រឿន ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ ឃុំកើតហេតុខាងលើ មុខរបរ កសិករ ។
ជនរងគ្រោះ ឈ្មោះឆាយកែវ មុន្នីរតនា ភេទស្រីអាយុ០៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ រាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល
នគរបាលស្រុកកៀនស្វាយបានអោយដឹងថា នៅថ្ងៃខែឆ្នាំវេលាម៉ោងខាងលើ ជនរងគ្រោះស្នាក់នៅជាមួយជីតាឈ្មោះចេងមុីនៅភូមិ ឃុំកើតហេតុខាងលើ ជនសង្ស័យ(ត្រូវជាអុំរបស់ជនរងគ្រោះ) បានមកសុំជនរងគ្រោះពីជីតាថា៖ឲ្យជនរងគ្រោះទៅដេកជាមួយៗយប់ ពេលនោះជីតាជនរងគ្រោះបានឯកភាពក៍នាំជនរងគ្រោះមកដេកលើគ្រែពូករបស់ខ្លួនរួចធ្វើសកម្មភាពរំលោភសេពសន្ថវៈរហូតបានសម្រេច០១លើក។ លុះដល់ថ្ងៃទី១៣ តុលា ២០១៨ អុំស្រីរបស់ជនរងគ្រោះឃើញជនរគ្រោះដេកមានការសង្ស័យក៍សួរនាំជនរងគ្រោះបានឆ្លើយថា អុំរឿនបានយកពងក្តដាក់ចូលរន្ធនោមរបស់ខ្លួន លឺដូចនេះអុំស្រីជនរងគ្រោះក៍ឆែកមើលប្រដាប់ភេទជនរងគ្រោះឃើញមានភាពខុសធម្មតាក៍ទូរសព្ទ័មកប្រាប់ម្តាយជនរងគ្រោះនៅឯភ្នំពេញ និងនាំជនរងគ្រោះទៅពិនិត្យនៅមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ ។បន្ទាប់មកក៍បានមកដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាននគរ បាលស្រុកកៀនស្វាយ ។
ក្រោយទទួលបានពាក្យបណ្តឹងកំលាំងជំនាញសហការជាមួយកំលាំងប៉ុស្តិនគរបាលរដ្ឋបាលគគីរធំឃាត់ខ្លួនជនសង្ស័យបាននៅវេលាម៉ោង៦និង០០នាទីថ្ងៃទី១៤ តុលា២០១៨ បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកដើម្បីបន្តចាត់ការតាមនីតិវិធី៕ ឆ ដា