ជីវប្រវត្តិ​លោក​មេធាវី​ សួន​ វិសាល​ ដែល​ទើប​ជាប់​ជា​ប្រធាន​គណៈ​មេធាវី​ សម្រាប់​អាណត្តិ​ទី​១២​

ចែករំលែក៖

ភ្នំពេញ​ ៖ ​លោក​មេធាវី​សួន​ វិសាល​ បាន​បន្ត​ជាប់​ជា​ប្រធាន​គណៈ​មេធាវី​សម្រាប់​អាណត្តិ​ទី​១២​ នៅ​ថ្ងៃទី​១៦​ ខែ​តុលា​ ឆ្នាំ​២០១៨​ នេះ​ តាម​រយៈ​លទ្ធផល​សំឡេង​ឆ្នោត​៩៣០​សំឡេង​ស្មើ​នឹង​៦៦,៧៦ភាគរយ​ យក​ឈ្នះ​លោក​មេធាវី​សំ​ សុគង់​ ដែល​ទទួលបាន​សំឡេង​ឆ្នោត​២៨៨សំឡេង​ស្មើ​នឹង​២០,៦៧ភាគរយ​ ។

នេះ​ជា​ប្រវត្តិ​រូប​សង្ខេប​របស់​លោក​មេធាវី​ សួន​ វិសាល​ មេធាវី សួន វិសាល អត្តលេខ ១៤៣ បានសច្ចាប្រណិធាននៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ១៩៩៧ កើតនៅថ្ងៃទី១០ ខែមីនា ឆ្នាំ១៩៦៥ នៅភូមិដំណាក់ទ្រព្យ ឃុំក្រាំងស្នាយ ស្រុកឈូក ខេត្តកំពត។

សព្វថ្ងៃរស់នៅផ្ទះលេខ ១៦បេ ផ្លូវលំ ក្រុមទី៣ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។

ការសិក្សាអប់រំបានបញ្ចប់មធ្យមសិក្សាសញ្ញាប័ត្រកម្រិត២ នៅឆ្នាំ១៩៨៥ ទទួលបានអាហារូបករណ៍ទៅរៀន នៅសាកលវិទ្យាល័យ San Francisco, School of law សហរដ្ឋអាមេរិក នៅឆ្នាំ ១៩៩៥-១៩៩៦ ដោយទទួលបានសញ្ញាប័ត្រជាគ្រូបង្គោលច្បាប់បានបញ្ចប់បរិញ្ញាប័ត្រច្បាប់ នៅវិទ្យាស្ថានជាតិគ្រប់គ្រង នៅឆ្នាំ ២០០០
បានទទួលអាហារូបករណ៍ ទៅរៀននៅសាកលវិទ្យាល័យហុងកុង ទីក្រុងហុងកុង ក្នុងឆ្នាំ ២០០១-២០០២ ដោយទទួលបានសញ្ញាប័ត្រអនុបណ្ឌិតច្បាប់អន្តរជាតិ ជាបេក្ខជនបណ្ឌិតច្បាប់ ឆ្នាំ២០១០-២០១៣ ហើយកំពុងសិក្សាស្រាវជ្រាវ និងសរសេរនិក្ខេបទថ្នាក់បណ្ឌិតច្បាប់ស្តីពី “ឯករាជ្យភាពនៃស្ថាប័ន និងវិជ្ជាជីវៈមេធាវី” នៅសាកលវិទ្យាល័យឯកទេសនៃកម្ពុជា បានសិក្សា និងទទួលសញ្ញាប័ត្រផ្នែកគ្រប់គ្រង និងដឹកនាំ រួមទាំងការចាត់តាំងគម្រោង និងរកជំនួយផ្នែកហិរញ្ញវត្ថុ បានបញ្ចប់ការសិក្សាភាសាអង់គ្លេសថ្នាក់មធ្យមសិក្សា ដោយទទួលបានសញ្ញាប័ត្រថ្នាក់ទី១២ នៃភាសាអង់គ្លេស នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលភាសាអន្តរជាតិអូស្រ្តាលីបទពិសោធន៍ការងារចុងឆ្នាំ១៩៨៥ ៖ បានចូលបំរើការងារជាក្រឡាបញ្ជីនៅតុលាការក្រុងព្រះសីហនុ១៩៩២-១៩៩៣ ៖ ធ្វើការងារជាមួយអាជ្ញាធរបណ្តោះអាសន្ននៃអង្គការសហប្រជាជាតិប្រចាំប្រទេសកម្ពុជាផ្នែកសិទ្ធិមនុស្សរយៈពេលជិត ៣ឆ្នាំ១៩៩៤-២០០៤ ៖ ប្រធានបច្ចេកទេសមេធាវីនៅអង្គការក្រុមអ្នកច្បាប់សិទ្ធិមនុស្សអន្តរជាតិ
២០០៥- ២០០៦ ៖ ធ្វើជាទីប្រឹក្សាច្បាប់នៅអង្គការមូលនិធីអាស៊ីដោយធ្វើការគ្រប់គ្រងគម្រោង និងកិច្ចការច្បាប់ទាំងមូលនៅក្នុងអង្គភាព ២០០៨-២០១២ ៖ ធ្វើជាអគ្គលេខាធិការគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា
២០០៩-បច្ចុប្បន្ននេះ ៖ សមាជិកក្រុមប្រឹក្សាអ្នកច្បាប់ នៃទីស្តីការគណៈរដ្ឋមន្ត្រី
២០០៨-បច្ចុប្បន្ននេះ ៖ ជាប្រធានក្រុមហ៊ុនមេធាវីខ្មែរអប្សរា
១៩៩៧-បច្ចុប្បន្ននេះ ៖ សាស្រ្តាចារ្យច្បាប់នៅតាមសាកលវិទ្យាល័យបញ្ញាសាស្រ្ត សាកលវិទ្យាល័យជាតិគ្រប់គ្រង និងសាកលវិទ្យាល័យនានានៅកម្ពុជា៕ចេស្តា​

...

នេះ​បើ​យោង​តាម​ ៖​ https://www.bakc.org.kh/index.php/2017-07-19-16-27-36/2017-07-19-16-28-50

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print