ភ្នំពេញ៖មានការភ្ញាក់ផ្អើលមួយបានកើតឡើងនៅក្នុងផ្ទះបុរីហុងលីមួយកន្លែងដែលជាផ្ទះបង្រៀនសិស្ស ស្រាប់តែមានអណ្តាតភ្លើងឆេះចេញពីខាងក្រោមសាឡុងបង្កអោយឆាបឆេះយ៉ាងសន្ធោសន្ធៅបង្កអោយមានការភ្ញាក់ផ្អើលដកល់អ្នកជិតខាងទាញបំពង់ពន្លត់អគ្គីភ័យ បាញ់អស់ជាច្រើនបំពង់នឹងបានរាយការទៅរថយន្តពន្លតអគ្គីភ័យមកជួយអន្តរាគមន៍បានទាន់ពេលវេលា។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង
11នឹង30នាទីយប់ថ្ងៃទី១៦ខែតុលាឆ្នាំ២០១៨តាមបណ្តោយផ្លូវបេតុងនៅចំណុចផ្ទះលេខ10Fស្ថិតនៅក្នុងភូមិ២សង្កាត់ច្រាំងចំរេះខណ្ឌ ឫស្សីកែវ។
តាមប្រភពពត៌មានពីម្ចាស់ផ្ទះមានឈ្មោះ សូ ហ្វី ភេទប្រុស អាយុ២២ឆ្នាំ មានមុខរបរបគ្រូង្រៀននៅផ្ទះកើតហេតុខាងលើបានអោយដឹងថាមុនពេលកើតហេតុសិស្សនៅក្នុងផ្ទះរបស់គាត់មានចំនួនទាំងអស់១០នាក់ជាង ហើយពួកគេទាំងអស់នោះខ្លះគេងខ្លះទៀតកំពុងតែមើលសៀវភ្នៅខណៈដល់ម៉ោងកើតហេតុខាងលើនេះក៏ស្រាបតែធំក្លឹនឆ្ងៀមហើយមានហុយផ្សែងឡើងយ៉ាងសន្ធោសន្ធៅចេញមកពីក្រោមមុខទូរទស្សន៍ភ្លាមៗនោះ សិស្សដែលនៅក្នុងផ្ទះនោះបានស្រែកឆោឡោថាភ្លើងឆេះផ្ទះហើយបានអ្នកជិតខាងនាំគ្នាយកបំពង់ពន្លត់អគ្គីភ័យបាញ់ជួយអន្តគមន៍ពន្លត់អស់ប្រហែលជាជិត១០បំពង់នឹងរាយការណ៍ដល់រថយន្តពន្លតអគ្គីភ័យជួយបាញ់ពន្លត់ភ្លាមៗ។
ក្នុងហេតុការណ៍ប្រត្តិបត្តិការណ៍ជួយបាញ់ពន្លត់អគ្គីភ័យ ខាងលើនេះគឺប្រើប្រាស់ទឹកអស់ចំនួនរថយន្តមួយគ្រឿងតែប៉ុណ្ណោះទើបរលត់អស់ទាំងស្រុង សំណាងល្អហើយដែលនៅក្នុងគ្រោះអគ្គីភ័យនោះមិនបង្កអោយនរណាម្នាក់រងរបួសនោះទេគ្រាន់តែខូចខាតសម្ភារៈដូចជាសាឡុងអស់មួយតែប៉ុណ្ណោះ។
ក្រោយពេលកើតហេតុអគ្គីភ័យខាងលើនេះត្រូវបានរលត់អស់ទាំងស្រុងនៅវេលាម៉ោង12នឹង00នាទីរំលងអាធាត្រឈានចូលថ្ងៃទី១៧ខែតុលាឆ្នាំ២០១៨៕ធឿនព្រែកជ័យ