តារាខ្មែរប៉ុន្មានរូបនេះឆក់យកការគាំទ្រច្រើនពីខ្មែររស់នៅបារាំង

ចែករំលែក៖

ភ្នំពេញ៖ វត្តមានតារាចម្រៀង ៣ដួង គឺ លោកចាន់ សម័យ កញ្ញា ខេលី និងកញ្ញា រស់ កែវ ធីតា លើទឹកដីនៃប្រទេសបារាំងបានស្រូបទាញការចាប់អារម្មណ៍ខ្លាំងពីសំណាក់ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅលើទឹកដីនៃប្រទេសបារាំងឲ្យចូលរួមទស្សនា និងរាំលេងកម្សាន្តយ៉ាងច្រើនកុះករ។

តារាចម្រៀងពីប្រទេសកម្ពុជាគឺលោក ចាន់ សម័យ កញ្ញា ខេលី(Keli) និងកញ្ញារស់ កែវធីតា បាន ចេញទៅច្រៀងរាំនៅតំបន់ដែលសម្បូរដោយប្រជាជនខ្មែររស់នៅនាប្រទេសបារាំងចាប់តាំងពីពាក់កណ្តាលខែកញ្ញាមកម្ល៉េះ។
​តារាចម្រៀង ចាន់ សម័យ ដែលទើបនឹងធូរស្បើយពីជំងឺ ទទួលបានឱកាសមានពេជ្រ ចេញច្រៀងក្រៅប្រទេសជាថ្មីដើម្បីស្វែងរកប្រាក់ចំណូលជួយល់គ្រួសារដែលកំពុងខ្វះខាតផ្នែកជីវភាព។ ខណៈដែល តារាចម្រៀងប្រចាំផលិតកម្ម M កញ្ញាខេលី គឺជាតារាចម្រៀងលេចមុខញឹកញាប់ក្នុងការច្រៀងនៅក្រៅប្រទេស មិនពិបាកនឹងបង្កើតបរិយាកាសសប្បាយរីករាយសម្រាប់អ្នកចូលរួមទេ។ ជាមួយគ្នានេះកញ្ញារស់ កែវធីតា ដែលជាម្ចាស់ជ័យលាភីលេខ១ពីកម្មវិធីប្រឡងចម្រៀង Guinness Acoustic Music Boxរបស់ទូរទស្សន៍My TV ក៏បានបញ្ចេញបទចម្រៀងគ្រប់ចង្វាក់បង្កើតភាពស្និទ្ធស្នាលនិងបរិយាកាសសប្បាយរីករាយខ្លាំងសម្រាប់ពលរដ្ឋខ្មែររស់នៅទីនោះ។ ថ្លែងពីប្រទេសបារាំងតាមសារអេឡិចត្រូនិច កញ្ញា ខេលី លើកឡើងថា ជំនួបបងប្អូនឈាមជ័យខ្មែរតែមួយក្នុងកម្មវិធីច្រៀងរាំម្តងៗ គឺពិតជាសប្បាយដែលនាងមិនដែលគិតថានឿយហត់ ហើយបើទោះបីជាបច្ចុប្បន្នអាកាសធាតុចាប់ផ្តើត្រជាកក្តីក៏កម្មវិធីរាល់ចុងសប្តាហ៍របស់នាងទទួលបានការគាំទ្រចូលរួមច្រើន។ នាងថាជាកម្លាំងចិត្ត ជាមោទនភាពសម្រាប់នាង ប្អូនស្រី និងលោកចាន់ សម័យសម្រាប់ការចេញច្រៀងលើកនេះ។ អ្វីដែលនាងកក់សម្គាល់គឺបងប្អូនខ្មែររស់នៅទីនោះចូលចិត្តការកម្សាន្តសប្បាយរីករាយក្នុងការរាំលេងចង្វាក់ប្រជាប្រិយខ្មែរ ដូចជារាំវង់ រាំក្បាស់ សារវ៉ាន់ ឡាំលាវ ជាដើម។ នាងថាក្រៅពីច្រៀងនាងក៏ទទួលបានការអញ្ជើញពីបងប្អូនពូមីងរស់នៅទីនោះដើម្បីទទួលទានអាហារជួបជុំគ្នាជាញឹកញាប់។

កញ្ញា បន្តថាអរគុណសម្រាប់អ្នករៀបចំកម្មវិធីដែលទុកចិត្តរៀបចំឱកាស និងឯកសារសម្រាប់ការចេញច្រៀងនៅលើកនេះក៏ដូចជាអរគុណលោក មុត ឧត្តមដែលបានជួយសម្រួលនូវកិច្ចការងារនេះកន្លងមក។​នាងរំពឹងទុកថានឹងបន្តផ្តល់ស្នាមញញឹមបន្តទៀតសម្រាប់ការសម្តែងនៅសប្តាហ៍បន្តបន្ទាប់ទៀត៕ ដោយ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print