ខេត្តមណ្ឌលគិរី ៖ កូនប្រុសបង្កើតរបស់លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរីបានជួបគ្រោះថ្នាក់ចរា ចរណ៍យ៉ាងរន្ធត់ររបួសធ្ងន់ធ្ងរសង្ឃឹមរស់តិចដោយជិះម៉ូតូធំក្នុងល្បឿនលឿនជ្រុលទៅបុកចូលពីក្រោមរថ យន្តធន់យក្យដឹកគ្រឿងចក្រ(អេស្កាវាទរ័) កំពុងបញ្ជូនទៅសង្គ្រោះបន្ទាន់នៅរាជធានីភ្នំពេញ។
ហេតការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៍រនធត់នេះបានកើតឡើងនៅវេលាម៉ោងប្រមាណ៦ល្ងាច ថ្ងៃអង្គារ ៧ កើត ខែអស្សុជ ឆ្នាំចសំរឹទ្ធិស័ក ព.ស ២៥៦២ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ត្រង់ចំណុចលើបណ្តោយផ្លូវជាតិ លេខ៧៦ភូមិចំការតែសង្កាត់ស្ពានមានជ័យក្រុងសែនមនោរម្យខេត្តមណ្ឌលគិរី។
តាមប្រភពការជួបគ្រោះថ្នាក់ចរាចរណ៍នោះគឺជនរងគ្រោះជិះម៉ូតូសេរីទំនើប(ម៉ូតូប្រណាំង)ហើយក៏បានទៅបុកជាមួយរថយន្តដឹកគ្រឿងចក្រអេស្ការវ៉ាទ័រ ។
ក្រោយកើតហេតុគេសង្កេតឃើញជនរងគ្រោះជិះម៉ូតូទៅបុកនឹងរថយន្តនោះ ហើយទាំងម៉ូតូទាំងមនុស្សជ្រុលចូលក្រោមរថយន្តតែម្តងអូសច្រើនម៉ែត្រនិងមានឈាមហូរជោគជាំពេញផ្លូវទៀតផង។
បន្ទាប់់ពីកើហេតុគេបានបញ្ជូនភ្លាមៗទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តដែរតែដោយសារស្ថានភាពរបួសធ្ងន់ធ្ងរពេកទើបមន្ត្រីពេទ្យបានសម្រេចឱ្យបញ្ជូនបន្តទៅរាជធានីភ្នំពេញវិញរហូតពេលនេះនៅមិនទាន់ដឹងអំពីស្ថានភាពយ៉ាងណានៅឡើយទេ៕ ដោយ ជីវ័ន្ត