គណៈបញ្ជាការឯកភាពស្រុកកៀនស្វាយបន្តយុទ្ធនាការពង្រឹងច្បាប់ចរាចរនិងត្រួតពិនិត្យរថយន្តខុសលក្ខណៈបច្ចេកទេស

ចែករំលែក៖

ភ្នំពេញ ៖ ដើម្បីពង្រឹងច្បាប់ចរាចរនិងត្រួតពិនិត្យរថយន្តខុសលក្ខណៈបច្ចេកទេសអោយមានប្រសិទ្ធភាព កម្លាំងចម្រុះរបស់គណៈបញ្ជាការឯកភាពស្រុកកៀនស្វាយបានបើកយុទ្ធនាការជាថ្មីម្តងទៀតសំដៅធ្វើយ៉ាងណាពង្រឹងច្បាប់ចរាចរនិងត្រួតពិនិត្យរថយន្តខុសលក្ខណៈបច្ចេកទេសអោយមានប្រសិទ្ធភាព   លោក ​ពៅ​ គីមលី​ អភិបាលរងស្រុកកៀនស្វាយដែលដឹកនាំ ដែលដឹកនាំ ​កម្លាំង​ចម្រុះគណៈ​បញ្ជា​ការ​ឯកភាព​រដ្ឋបាល​ស្រុក​ បាន​ប្រាប់ដូច្នេះថា យុទ្ធនាការចុះពង្រឹងច្បាប់ចរាចរនិង​​ត្រួត​ពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត​នេះ បានចាប់ផ្តើមអនុវត្តជាច្រើនលើកច្រើនសារមកហើយ ដោយធ្វើការត្រួតទៅលើរថយន្តដឹក​ជញ្ជូន​អាចម៍​ដី​ ក្រួស ថ្ម​ និង​ខ្សាច់​ ​មិនគ្រប់​ ​​និង​​បាន​ធ្វើការ​​ណែនាំ​ ផាកពិន័យចំពោះ​​ម្ចាស់​យានយន្ត​​ល្មើសច្បាប់​ទៅ​តាម​​តម្លៃ​តារាង​បាន​កំណត់​​។

ដោយឡែករថយន្តខុសលក្ខណៈបច្ចេកទេសមិនបានធ្វើការផាកពិន័យទេ   បើខុសខ្លាំងពេកនិងចាប់បញ្ជូនទៅមន្ទីរសាធារណៈខេត្តដើម្បីកែសម្រួលអោយត្រូវទៅតាមលក្ខណៈបច្ចេកទេស  បើខុសតិចតួចនិងធ្វើរបាយការណ៍បញ្ជូនទៅមន្ទីរសាធារណៈការវិធានការបន្តយ៉ាងណានោះស្ថិតនៅលើចំណាត់ការរបស់មន្ទីរសាធារណៈការខេត្ត ។

លោក ​ពៅ​ គីមលី​  បាន​បន្ដថា ​​ការ​ដឹកជញ្ជូន​ខុស​បច្ចេកទេស ​ វា​បង្ក​ផល​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ ​​ហុយ ​ជ្រុះ​អាចម៍ដី​  ប្រឡាក់​ផ្លូវថ្នល់​ ​យាន​យន្ដ​កែច្នៃ​ខុស​បច្ចេកទេស​ កាត់​ត​ទ្រុង​ជាដើម​។ ​ពិសេស​អ្នក​បើកបរ មិន​បាន​ពាក់​ខ្សែក្រវ៉ាត់ ​គ្មាន​ប័ណ្ណបើកបរ ​ឬ ​មាន​ប័ណ្ណ​បើក​បរ​អន្តរជាតិ​មិន​ត្រឹមត្រូវ ​និង ​រថយន្ត​គ្មាន​ផ្លាក​លេខ​ ។ ប្រតិបត្តិការ​នេះ​ ដើម្បី​ពង្រឹង​ការ​ដឹក​ជញ្ជូន​ដីថ្ម ខ្សាច់ ក្រួស និង​ទំនិញ​ផ្សេងៗ​ឲ្យ​មាន​សណ្ដាប់ធ្នាប់​ និង​របៀប​រៀបរយ​ល្អ​ស្រប​តាម​បទដ្ឋាន​បច្ចេកទេស​ដែល​បាន​កំណត់​

លោក បានបន្ដទៀតថា​ យើង​​បាន​ធ្វើការ​ណែនាំ​​ដល់​ម្ចាស់​យានយន្ត​ទាំងអស់​ ​តាម​ការ​បញ្ជា​របស់ ​ឯកឧត្តម ​គណៈអភិបាលខេត្តកណ្ដាល​ ទៅ​លើ​ម្ចាស់​រថយន្ដ​ ដឹក​ជញ្ជូន​ដី ថ្ម ខ្សាច់ ក្រួស ជ្រុះ​ធ្លាក់​មក​លើ​តាមផ្លូវ​ ដែល​មិន​មានគ្រប​ត្រឹមត្រូវ​ និង​ត្រួតពិនិត្យ​ទៅ​លើ​រថយន្ដ​មាន​ស្លាក​លេខ​ ឫអត់ អ្នកបើកបរ​មាន​ប័ណ្ណ​បើកបរ​ ឈៀក​ ឯកគ្រប់គ្រាន់​យើង​ធ្វើការ​រឹប​បណ្ដឹង​ ​ធ្វើការ​ផាក​ពិន័យ​ទៅ​តាម​ការ​គោលការណ៍​របស់​រដ្ឋ​​បាន​កំណត់​

លោក ​ពៅ​ គីមលី​  ​បានបន្ថែថា ​គោល​បំណង​សំខាន់​បំផុត​ សម្រាប់​​កម្លាំង​គណៈបញ្ជាការ​ឯកភាព​ស្រុក ​ចុះ​ធ្វើ​នូវ​៣​ចំណុច​​​ នៅ​ស្រុកកៀន​ស្វាយ​​ ទី​១​-នៅផ្លូវ​លេខ​១១០ ​,ទី​២​-នៅផ្លូវ​លេខ​១១៦ A ហៅផ្លូវស្រែអំបិល. និង​ចំណុច​ទី​៣ ​-នៅផ្លូវជាតិ​លេខ​១ ​​។

សូម​បញ្ជាក់ថា ​​ប្រតិបត្តិការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តនិងរឹតបណ្តឹងច្បាប់ចរាចរនេះគណៈបញ្ជាការឯកភាពស្រុកនិងជាបន្តទៅទៀត៕ សណ្តោស

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print