ចាប់ជនសង្ស័យប្រុសស្រីប្រើប្រាស និងចែកចាយដោយខុសច្បាប់នូវសារធាតុញៀន ៤នាក់រួមទាំងវត្ថុតាង

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ កម្លាំងជំនាញប្រឆាំងគ្រឿងញៀនស្រុកបាកាន ប៉ុស្តិ៍រដ្ឋបាលបឹងខ្លារ និងរំលេច សហការចុះបង្រ្កាបករណីប្រើប្រាស់ និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀនចំនួន ៤នាក់រួមទាំងវត្ថុតាង ក្នុងបន្ទប់ផ្ទះសំណាក់យីហោ(ធូរដេ)។

ប្រតិបត្តិការខាងលើធ្វើឡើងនៅវេលាម៉ោង១១ និង៥៥នាទី ថ្ងៃអង្គារ៍ ៧កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ ក្នុងបន្ទប់ផ្ទះសំណាក់យីហោ(ធូរដេ) ស្ថិតក្នុងភូមិក្រសាំងគ្រួ ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានពីកម្លាំងចុះប្រតិបត្តិការខាងលើបានឲ្យដឹងថា ជនសង្ស័យប្រុសស្រីផ្ទប់ចាប់បានរួមទាំងវត្ថុតាងទី១ ឈ្មោះ ឃី អ៊ូក ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់ភូមិចំការអូរ ឃុំអូរប៉ោង ស្រុកបាកាន ទី២ ឈ្មោះ ប៊ុយចាន់រី ហៅអាំង ភេទស្រី អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិបាណន់ ឃុំកន្ទឺ ស្រុកបាណន់ ខេត្តបាត់ដំបង់ ទី៣ ឈ្មោះ ពៅ ចន្នី ហៅវែង ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិចំការអូរ ឃុំអូរប៉ោង ស្រុកបាកាន និងទី៤ ឈ្មោះ នួន សុខលីន ភេទស្រី អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិស្ថាននី សង្កាត់ស្វាយអាត់ ក្រុង.ខេត្តពោធិ៍សាត់។

ក្នុងកិច្ចប្រតិបត្តិការខាងលើនោះដែរកម្លាំងបានដកហូតនូវវត្ថុតាង និងសម្ភារៈរួមមាន ម្សៅក្រាមពណ៏សថ្លាសង្ស័យជាសារធាតុញៀនចំនួន ០១កញ្ចប់ ទូរស័ព្ទដៃចំនួន ៤គ្រឿង ដុំសាកទូរស័ព្ទចំនួន ១ ថង់សង្ស័យសម្រាប់រំលែកគ្រឿងញៀនចំនួន ១ដុំ កញ្ចប់គ្មានបារីចំនួន ១កញ្ចប់ ឧបករណ៍សង្ស័យសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយកំប្លេ សំបកស្ទង់កម្ដៅមានអំពូលចំនួន ១ ការបូបស្រីចំនួន ១ កន្រ្តៃចំនួន ២ និងម៉ូតូម៉ាក ស្ទេប ពណ៏ខ្មៅ គ្មានស្លាកលេខចំនួន ១គ្រឿងផងដែរ។

ប្រភពខាងលើបន្តទៀតថា ចំពោះជនសង្ស័យប្រុសស្រីទាំងចំនួន ២គូររួមទាំងវត្ថុតាង និងសម្ភារៈ បាននាំយកទៅបន្តនីតិវិធីនៅអធិការដ្ឋាននគរបាលស្រុកបាកាន ដើម្បីបំពេញសំណុំឯកសារពាក់ព័ន្ធបញ្ជូនបន្តទៅស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ចាត់ការបន្ត៕ ដោយ បឹុម ពិន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print