នារីម្នាក់សង្ស័យមានវិបត្តិស្នេហាជិះមូតូមកលោតទឹកលើស្ពានលីយ៉ុងផាត់បង្កការ ភ្ញាក់ផ្អើល

ចែករំលែក៖

ភ្នំពេញ៖ មានហេតុការណ៍បង្កការភ្ញាក់ផ្អើលមួយដល់អ្នកធ្វើដំណើរតាមផ្លូវចោមរោមឈរមើលបានកើតឡើងនៅលើស្ពានលីយ៉ុងផាត់ខណ:ដែលមានប្រជាពលរដ្ឋបានរាយការណ៍មកសមត្ថកិច្ចថា មានស្ត្រីម្នាក់បានធ្វើសកម្មភាពលោតទឹកសម្លាប់ខ្លួនពីលើស្ពានលីយ៉ុងផាត់ដោយបន្សល់ទុកម៉ូតូមួយគ្រឿងម៉ាក Zoomer-X ព៌ណក្រហមលាយស។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីថ្ងៃត្រង់ថ្ងៃទី១៦ខែតុលាឆ្នាំ២០១៨នៅចំណុចលើស្ពានលីយ៉ុងផាត់ក្នុងភូមិកណ្តាល សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅរាជធានីភ្នំពេញ។
តាមសាក្សីពីប្រជាពលរដ្ឋដែលចោមរោមមើលហេតុការណ៍នេះបានអោយដឹងថា នៅមុនពេលកើតហេតុគេបានឃើញនារីវ័យក្មេងម្នាក់បានជិះម៉ូតូមួយគ្រឿង(មិនច្បាស់ពីទឹសណា)បានមកលោតទឹកសម្លាប់ខ្លួននៅលើស្ពាន ទើបកម្លាំងនគរបាលប៉ុស្តិ៍ព្រែកព្នៅដែលឈរជើងក្បែរនោះទៅដល់កន្លែងកើតហេត្តភ្លាមៗផងដែរតែមិនបានឃើញជនរងគ្រោះទេ ព្រោះលិចចុះទៅក្នុងទឹកបាត់និងដោយសារទឹកហូរខ្លាំងផង។
សមត្ថកិច្វបានប្រាប់អោយដឹងថាម៉ូតូដែលបន្សល់ទុកម៉ាក Zoomer-X ពណ៌ក្រហមលាយស ពាក់ស្លាកលេខ ភ្នំពេញ 1HA-2732 បន្សល់ទុកនៅកន្លែងកើតហេតុត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលព្រែកព្នៅដើម្បីរង់ចាំសាច់ញាតិមកទទួល ។

នារីដែលធ្វើអត្តឃាដលោតទឹកសម្លាប់ខ្លួនត្រូវបានគេស្គាល់ឈ្មោះ សែ ពុធារី ភេទស្រី អាយុ ២៤ឆ្នាំ ស្នាក់នៅភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វាខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

តាមការរៀបរាប់ពីសាច់ញាតិជនរងគ្រោះបានប្រាប់ថា នៅថ្ងៃកើតហេតុជនរងគ្រោះបានសុំមកលេងផ្ទះបងប្អូននៅម្តុំព្រែកលាបលុះមកដល់រសៀលថ្ងៃដដែលមានគេប្រាប់ថាកូនលោតទឹកសម្លាប់ខ្លួនលើស្ពានលីយ៉ុងផាត់បាត់ទៅហើយ គ្រាន់តែទទួលដំណឹងនេះភ្លាមគាត់ក៏ប្រញ៉ាប់មកកន្លែងកើតហេតុភ្លាមតែមិនបានឃើញ ហើយបានរត់ទៅប៉ុស្តិ៍នគបាលព្រែកព្នៅដម្បីសួរនាំទើបដឹង។
តាមការបញ្ជាក់ពីអាណាព្យាបាលនៅមុខសមត្ថកិច្ចអំពី រឿងហេតុដែលបបណ្តាលអោយនាងគិតខ្លីលោតទឹកសម្លាប់ខ្លួននេះ គឺមកពីនាងមានវិបត្តិក្នុងគ្រួសារផង និងនាងទាមទាអោយឪពុកម្តាយទិញទូរស័ព្ទនិងចិញ្ចៀនពេញមិនបានផងដែរ។
ក្រោយធ្វើកំណត់ហេតុរួចខាងនគរបាលប៉ុស្តិ៍ព្រែកព្នៅក៏បានប្រគល់ម៉ូតូរបស់ជនរងគ្រោះអោយទៅក្រុមគ្រួសារវិញផងដែរ ៗ ចំណែកសព នរងគ្រោះរហូតមកដល់ពេលនេះនៅមិនទាន់បានឃើញនៅឡើយដែរ៕ធឿនព្រែកជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print