ជិះម៉ូតូឌុបគ្នាលឿនបុករថយន្តឈប់ប្តូរកង់ ស្លាប់ម្នាក់របួសធ្ងន់២នាក់

ចែករំលែក៖

ខេត្តបាត់ដំបង ៖ បុរស​ម្នាក់ បាន​ស្លាប់ នៅក្នុង​ថ្លុកឈាម ដោយសារ​បើក​ម៉ូតូ​លឿន មិន​ប្រយ័ត្ន ជ្រុល​ទៅបុក​រថយន្ត ដែល​កំពុង​ខូច ឈប់​ប្តូ​រកង់ នៅតាមចិញ្ចើម​ផ្លូវ កាលពី​វេលា​ម៉ោង ៩​និង​១០ នាទី យប់ ថ្ងៃ អង្គារ ៧ កើត ខែ អស្សុជ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹង​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០១៨ តាម​បណ្តោយ ផ្លូវជាតិ​លេខ​៥ នៅ​ចំណុច ក្រុមទី​១០ ភូមិ​ស្វាយជ្រុំ ឃុំ​ជ្រៃ ស្រុក​ថ្មគោល ខេត្តបាត់ដំបង​។​

​សមត្ថកិច្ចនគរបាលចរាចរណ៍ស្រុកថ្មគោល បាន​ឲ្យ​ដឹងថា មុនពេលកើតហេតុមាន​រថយន្ត​ម៉ាក នីសា​ន់ ព​ណ៌​ទឹកប៊ិចមយយគ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ ២F-០១៧៨ បើកបរ​តាមបណ្តោយផ្លូវជាតិលេខ៥ ពី ខាងជើង​ទៅ​ត្បូង។ លុះពេលទៅដល់ ចំណុចកើតហេតុ បាន​ឈប់​ដូរ​កង់ដោយមិនមានភ្លើងស៊ីញ៉ូ ឬ ដាកអ្វីជាសម្គាល់នៅឡើយ។ ក្រោយមក ស្រាប់​តែមាន ម៉ូតូ​ម៉ាក ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ បាត់ដំបង ១T-៨៤៩៤ បើកបរ​ស្រប​ទិស​គ្នា ក្នុង​ល្បឿន​លឿន ដោយមាន​ឌុប​គ្នា ៣​នាក់ ទាំង​អ្នកបើកបរ បាន​បុក​រថយន្ត ចំ​ស្តុ​ប​ពីក្រោយ ផ្នែក​ខាងឆ្វេង បណ្តា​ល​ឲ្យ ស្លាប់​នៅ​នឹង​កន្លែងម្នាក់ និង​របួសធ្ងន់​ចំនួន ២​នាក់​ តែម្តង ។​

​ប្រភពដដែលបានឲ្យដឹងទៀតថា អ្នកបើកបរ រថយន្ត មិន​ស្គាល់ អត្តសញ្ញាណ បាន​រត់​គេចខ្លួនបាត់ ។ ឯ​អ្នកបើកបរ​ម៉ូតូ ឈ្មោះ សារិន ទិន​ឡោះ ភេទ​ប្រុស អាយុ ២២​ឆ្នាំ នៅ​ភូមិ និង​ឃុំ អូរ​តា​គី ស្រុក​ថ្មគោល ខេត្តបាត់ដំបង ស្លាប់​នៅ​នឹង កន្លែងកើតហេតុ មិន​ពាក់ មួកសុវត្ថិភាព​។ ចំណែកអ្នករួមដំណើរ ឈ្មោះ យឿន ម៉ុ​ន​ថៃ ភេទ​ប្រុស អាយុ ២០​ឆ្នាំ រស់នៅ ភូមិ​ឃុំ ជាមួយគ្នា របួសធ្ងន់ គ្មាន​មួក និង​ អ្នករួមដំណើរម្នាក់ទៀត ឈ្មោះ តែម តា​ភេទ​ប្រុស អាយុ ២២​ឆ្នាំ រស់នៅ​ភូមិ​ឃុំ ជាមួយគ្នា របួសធ្ងន់ គ្មាន​មួកសុវត្ថិភាព​។ ក្រោយមកសមត្ថកិច្ចនគរបាលចរាចរទៅដល់វាស់ និងប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើ បុណ្តតាមប្រពៃណី ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print