សម្តេចតេជោ ហ៊ុន សែន គារវៈស្វាគមន៍យ៉ាងកក់ក្តៅបំផុតពីសហគមពលរដ្ឋខ្មែរនៅអឺរ៉ុប

ចែករំលែក៖

ទីក្រុងប្រ៊ូសែល ៖ នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ នៅពេលដែលសម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញមកដល់ សណ្ឋាគារស្នាក់នៅក្នុងទីក្រុងប្រ៊ូសែល (Brussels) ប្រទេសប៊ែលហ្ស៊ិក (Belgium) គេសង្កេតឃើញថា មានបងប្អូនប្រជាពលរដ្ឋ និងកូនក្មួយយុវជនជាច្រើនបានមករង់ចាំទទួល គារវៈស្វាគមន៍សម្តេចប្រមុខដឹកនាំប្រកបដោយក្តីគោរពស្រឡាញ់ និងនឹករឮកដ៏ជ្រាលជ្រៅបំផុត ។

នៅក្នុងឱកាសនោះបងប្អូនប្រជាពលរដ្ឋបានជម្រាបសម្តេចថា ពួកគាត់មិនហត់នឿយ​ឡើយទោះបីត្រូវធ្វើដំណើរមកពីតំបន់ឆ្ងាយៗ ។ ប៉ុន្តែផ្ទុយទៅវិញគឺបងប្អូនសប្បាយរីករាយ ក្រៃលែងដែលបានមករង់ចាំទទួលសម្តេចតេជោ ។

ពួកគាត់បញ្ជាក់ថា នេះគឺជាកិត្តិយសដ៏ឧត្តុង្គឧត្តមបំផុតរបស់ប្រទេសកម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់ សម្តេចដែលបាន ធ្វើអោយកម្ពុជាមានស្ថេរភាព និងរីកចម្រើនមកទល់សព្វថ្ងៃ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print