រថយន្តបុកម៉ូតូ២គ្រឿងរបួសធ្ងន់៣នាក់នៅស្រុកទឹកផុស

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ មនុស្ស៣នាក់បានរងរបួសរដូករណែលនៅលើផ្លូវ បន្ទាប់ពីមានរថយន្ត១គ្រឿងបានរេចង្កូតទៅចំពីមុខ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីនៅវេលាម៉ោង៦និង២០នាទីល្ងាច ថ្ងៃទី១៦ខែតុលា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវកៅស៊ូលេខ៥៣ ស្ថិតនៅចំណុចត្រពាំងខ្ទុំ ក្នុងភូមិត្រពាំងព្រីង ឃុំអភិវឌ្ឃន៍ ស្រុកទកផុស ខេត្តកំពង់ឆ្នាំង ។

សមត្ថិកិច្ចបានអោយដឹងថា នៅមុនពេលកើហេតុ មានម៉ូតូរងគ្រោះ២គ្រឿងគឺ ម៉ាកហុងដា គុប ១គ្រឿង និង ហុងដាវ៉េវ១គ្រឿង បានធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង ជិះបន្តបន្ទាប់គ្នា នៅពេលមកដល់ចំណុចកើតហេតុ ក៍ស្រាប់តែមានរថយន្តមួយគ្រឿងបានរេចង្កូតបុកម៉ូតូពេញមួយទំហឹងតែម្តង បណ្តាលអោយ ជនរងគ្រោះដែលជិះនៅលើម៉ូតូបានប៉ើងខ្ទាតចេញម៉តូរងរបួសធ្ងន់តែម្តង ។

ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានគេដឹកយកមកសង្រ្គោះភ្លាមនៅមន្ទីរពេទ្យខេត្ត ចំណែកឯករថយន្តបង្ករ បានបើករត់គេចបាត់ស្រម៉ោល បន្សល់ទុកកាងខាងមុខដែលមានពាក់ស្លាកលេខ ភ្នំពេញ 2Q- 5426 បៃតង ។ រហូតដល់ពេលនេះសមត្ថកិច្ចនៅមិនទាន់ស្គាល់ឈ្មោះនៅឡើយនោះទេ គ្រាន់តែបានដឹងថា ពួកគាត់ជាអ្នករស់នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង  ៕ ចន្ថា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print