ខេត្តកំពង់ធំ ៖ រថយន្ត បុកម៉ូតូរួចបន្តទៅបុករទេះក្របី ក្នុងទិសដៅស្របពីជើងទៅត្បូង បណ្តាលឲស្លាប់មនុស្ស២នាក់និ ងរបួសធ្ងន់០២នាក់ ហេតុការណ៍នេះ វេលាម៉ោង០៦ៈ១៥(ព្រឹក) ថ្ងៃពុធ ០៨កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនិឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ លើកំណាត់ផ្លូវជាតិលេខ០៦ ភូមិស្ពានគ្រង ឃំុចំណារក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ ។
សមត្ថកិច្ចបានអោយដឹងថា រថយន្តម៉ាកហុីយុិនដាយ(ផ្លូវបី) ពណ៌ស ពាក់ផ្លាកលេខព្រះសីហនុ3A.7250 បើកបរដោយឈ្មោះ រឿន.វណ្ណេត ភេទប្រុស អាយុ២៦ឆ្នាំ នៅភូមិចុងកៅស៊ូ ឃុំស្លក្រាម ក្រុងសៀមរាម ខេត្តសៀមរាប (នាំខ្លួនទៅអធិការដ្ឋាននគរបាលស្ រុកស្ទោង) ។
ម៉ូតូម៉ាកហុងដាC125 ពណ៌ខ្មៅ ផ្លាកលេខគ្មាន បើកបរ ដោយឈ្មោះ ពុធ.ធីតា ភេទស្រី អាយុ១៨ឆ្នាំ នៅភូមិ ឃុំកើតហេតុខាងលើ(របួសធ្ងន់)(មិ នពាក់មួកសុវត្ថិភាព)។ អ្នករួមដំណើរឈ្មោះ ហ៊ាន.តន ភេទស្រី អាយុ៧៤ឆ្នាំ នៅភូមិ ឃុំកើតហេតុខាងលើ(ស្លាប់នៅកន្លែ ងកើតហេតុ)(មិនពាក់មួកសុវត្ថិភា ព)។
រទេះក្របី បរដោយឈ្មោះ កង.ញន ភេទប្រុស អាយុ៦១ឆ្នាំ នៅភូមិ ឃុំកើតហេតុខាងលើ(របួសធ្ងន់)។ អ្នករួមដំណើរឈ្មោះ ហុីង.លី ភេទស្រី អាយុ៦៤ឆ្នាំ នៅភូមិ ឃុំកើតហេតុខាងលើ (ស្លាប់នៅមណ្ឌលសុខភាពបង្អែកស្ទោ ង) ។
មូលហេតុជាបឋមបង្កឡើងដោយអ្នកបើ កបររថយន្តបើកបរក្នុងស្ថានភាពងងុ យគេង ហើយមានល្បឿនលឿន និងមិនប្រកាន់គន្លងរបស់ខ្លួន ចូលទៅបុកក្នុងគន្លងម៉ូតូ និងរទេះក្របី ។
ក្រោយកើតហេតសមត្ថកិច្ចបញ្ចូ នជនរងគ្រោះទៅមន្ទីរពេទ្យ វត្ថុតាងរក្សាទុកនៅអធិការដ្ឋា ននគរបាលស្រុកស្ទោង ឯអ្នកស្លាប់បានប្រគល់អោយសាច់ញា តិក្រុមគ្រួសារុកទៅធ្វើបុណ្ យតសមប្រពៃណី ៕ ប៊ុនរិទ្ធី